ភ្នំពេញ៖ តារាចម្រៀង និងជាគ្រូបង្វឹក ដ៏ល្បីល្បាញ នាង ពេជ្រ សោភា ថ្មីៗនេះ ត្រូវបានបណ្ដាញ សារព័ត៌មាន ក្នុងស្រុក មួយចំនួន ចុះផ្សាយជាហូរហែថា កំពុងត្រៀមខ្លួន ចូលរោង ការឆាប់នេះ ដែល ម្ដាយរបស់ នាង កំពុងតែរៀបចំ កក់រោងកក់ហាង បណ្ដើរៗ និងរកទីតាំង ឲ្យបានល្អ ។ ព័ត៌មានមួយ ចំនួននោះ បាននិយាយថា នាងមិនមែន ជាអ្នករៀប ចំកម្មវិធី មង្គលនោះឡើយ ពោលគឺ នៅលើ ម្ដាយទាំងស្រុង ។ ចំណែកឯកាលបរិច្ឆេទ នៃពិធីមង្គលការវិញ យ៉ាងយូរ បំផុតដើម ឆ្នាំ២០១៥ ខាងមុខ ។ ក្រោយពិធី មង្គលបញ្ចប់ ពេជ្រ សោភា នឹងនាំម្ដាយទៅសំងំ សោយសុខនៅ លើទឹកដី ចាយប្រាក់ដុល្លារ នោះហើយ ។

ជំនួបតាមសារ អេឡិចត្រូនិកមួយ ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ថា "ខ្ញុំមិន បាន និយាយអ្វី ដែលគេ បានចុះផ្សាយផង ចុះហេតុអ្វីក៏ដឹងច្បាស់ ជាងខ្ញុំម្ល៉េះ ? ខ្ញុំមិន បានគិតគូ គំរោងរៀប អាពាពិហ៍ ពិពាហ៍ នៅឡើយទេ ម្ដាយខ្ញុំ ក៏ដូចគ្នា តើអ្នកណាជា អ្នកនិយាយ ឬអ្នកកាសែត ការខ្លួនឯង ? " ។

ថ្វីត្បិតតែ តារាចម្រៀង ពេជ្រ សោភា មិនបានបញ្ចាក់ ពីកាលបរិច្ឆេទ ពិតប្រាកដណាមួយ ប៉ុន្តែនាង ធ្លាប់បាន និយាយថា កម្មវិធីមង្គលនេះ អាចរៀបតែ៣០តុប៉ុណ្ណោះ សម្រាប់អ្នក សិ្នទ្ធស្នាល និង សាច់ញាតិ នាងប៉ុណ្ណោះ ។ សម្រាប់អ្នក សិល្បៈវិញ គឺតែអ្នកសិ្នទ្ធស្នាលប៉ុណ្ណោះ ព្រោះនាង ធុញថប់ នឹងការអួត អាងគ្នា ឲ្យតែមានកម្មវិធីអ្វីមួយ តែងតែ ប្រជែងគ្នា តុបតែងខ្លួន ប្រជែងឡានទំនើបៗ ធ្វើឲ្យនាង ហត់នឿយណាស់ ចូលចិត្តជីវិត បែបសាមញ្ញាៗ ធម្មតា ដូចនេះបាន ជានាងកម្រ ចូលរួមកម្មវិធីតារាៗ ណាស់ លើកលែងតែ អ្នកដែលស្គាល់ ជិតដិតបំផុត ទើបចូលរួម ។

គួរបញ្ជាក់ថា អនាគតតួអង្គកូនកំលោះ ជាបុរសពោះម៉ាយ ត្រូវបានគេស្គាល់ថា មានឈ្មោះ លោក ឡៅ ឆាលី ជាមុខងារ ជានាយទាហាន អាមេរិក បានលែងលះ ជាស្ថាពររួចហើយ ជាមួយ ប្រពន្ធដើម ដូចនេះ ពេជ្រ សោភា មិនបាច់ព្រួយចិត្តរឿងអនាគតប្ដីនាង ថា ជំពាក់ជំពិន ជាមួយអ្នកណាទៀតទេ គឺជារបស់នាងផ្ដាច់មុខ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា