ថៃ៖ និស្សិតថៃចំនួន ៥ នាក់ ត្រូវបានឃាត់ខ្លួន យកទៅអប់រំ កែប្រែឥរិយាបទ ភ្លាមៗ បន្ទាប់ពី លើក ម្រាមដៃបី គំនាប់គ្នា តាមរឿង The Hunger Games ក្នុងគោលបំណងប្រឆាំង នឹងរាជរដ្ឋា ភិបាលយោធា របស់ថៃ កន្លងទៅនេះ។

និស្សិតដែលមកពី មហាវិទ្យាល័យ ខុនឃែន ក្នុងឈុតអាវយឺត ដែលសរសេរថា «មិនត្រូវ ការទេ រដ្ឋប្រហារ» ទាំង ប្រាំនាក់ នេះ មុនដំបូងបាន ឈរបែរខ្នងដាក់ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចានអូចា នៅពេល ដែលលោក កំពុងតែថ្លែងសុន្ទរកថា នៅលើវេទិកាមួយ នាខេត្ត ខុនឃែន ភាគឥសាន្ត ដែលជាមូលដ្ឋាន អំណាច ដ៏ខ្លាំងក្លាមួយ របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលត្រូវទម្លាក់ ដោយ រដ្ឋប្រហារយោធា កាលពីឆ្នាំ ២០០៦ នោះ។ បន្ទាប់មក ដោយសារតែពួកគេ លើកម្រាមដៃបី គំនាប់គ្នា តាមរឿង The Hunger Games ក៏ត្រូវប៉ូលីស ឃាត់ខ្លួន បញ្ជូនទៅកាន់ ប៉ុស្តិ៍ប៉ូលីស ហើយក្រោយមក ទើបបញ្ជូនទៅកាន់ មូលដ្ឋានយោធា ដើម្បីធ្វើការអប់រំ ឥរិយាបថ។ ជាការឆ្លើយតប លោក ប្រាយុទ្ធ បានបញ្ឈប់ អនុសាសន៍ របស់ខ្លួន ភ្លាមៗ ដោយញញឹម និងនិយាយដាក់មេក្រូថា៖ «តើនរណាទៀត ចង់ងើបឡើងបះបោរ? អញ្ជើញចូលទៀតចុះ នៅមុនពេល ខ្ញុំបន្តនិយាយ ទៅមុខទៀត»។

គួរបញ្ជាក់ផងដែរថា ការលើកម្រាមដៃបីគំនាប់គ្នា នៅក្នុងរឿង The Hunger Games គឺដើម្បី ជាសញ្ញា ប្រឆាំង នឹង របបគ្រប់ គ្រងផ្តាច់ការ រឺក៏ការអរគុណអ្វីមួយ ហើយក៏អាចជាការសរសើរ និងលាគ្នា ជាមួយ មនុស្សជាទី ស្រលាញ់ផងដែរ។ ប៉ុន្តែពួកប្រឆាំងថៃ យល់ថា ការលើកម្រាមដៃបី គំនាប់គ្នានេះ សម្តៅទៅលើ តម្លៃនៃ សិទ្ធិសេរីភា, សមភាព និង ភាតរភាព ខណៈខ្លះវិញ និយាយថា វាមានន័យថា ក្នុងបោះឆ្នោត ដោយសេរី តាមលទ្ធិប្រជាធិបតេយ្យ៕




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]