រាជធានីភ្នំពេញ ៖ លោកលីម សុភា អភិបាល ខណ្ឌ៧មករា និងលោកងួន ប៊ុនណាន នាយករដ្ឋបាល ព្រមទាំងចៅសង្កាត់វាលវង់ កាលពី ព្រឹកថ្ងៃទី២១ វិច្ឆិកា បានសហការជា មួយក្រុមហ៊ុនស៊ិនទ្រី ទៅពិនិត្យ និងប្រមូលសំរាម នៅប្លុកបុរីកីឡា ដែលត្រូវអ្នកស្នាក់នៅ ទីនោះគរទុក ប្រមាណ៥០០តោន ។

លោកអភិបាល ខណ្ឌ៧មករា បានថ្លែងថា សំរាមនេះគេគរ ទុកចោលច្រើនខែ ហើយ នៅកៀនខាងក្រោយ អគារបុរីកីឡា ដែលធ្វើឱ្យ ក្រុមហ៊ុនប្រមូល សំរាមលំបាកចូលយក និងបានជះក្លិនស្អុយរលួយរាប់ឆ្នាំ ។ ដោយមើលឃើញ ដូច្នោះហើយ ក្នុងនាមលោកជាអភិបាល ខណ្ឌទើបកាន់ តំណែងអាណត្តិថ្មីនេះ បានសហការជាមួយ ក្រុមហ៊ុនស៊ិនទ្រី ប្រមូលសំរាមទាំងនោះដឹកចេញ ។

លោកលីម សុភា បន្តថា ក្រោយពីប្រមូលសំរាម នេះចេញទៅ តម្រូវឱ្យអ្នកស្នាក់នៅបុរីកីឡា ឈប់យកសំរាមទៅ ចាក់ចោលពាស វាល ពាសកាលតទៅទៀត ដោយឱ្យពួកគាត់ដាក់ ក្នុងធុងត្រឹមត្រូវ ទុកឱ្យក្រុមហ៊ុនទៅ ប្រមូលយក កុំឱ្យនៅគរដូចភ្នំ ស្អុយរលួយដូច្នោះទៀត ។ អ្នកស្នាក់នៅ ប្លុកបុរីកីឡា បានអបអរសាទរ ចំពោះលោកលីម សុភា អភិបាលខណ្ឌ៧មករា ដែលបានយកចិត្ត ទុកដាក់ឱ្យមានការ ដឹក សំរាមស្អុយរលួយ កាន់ឆ្នាំនេះ ចេញ ដែលនឹងកាត់បន្ថយនូវជំងឺផ្សេងៗ ព្រោះកន្លងមកពួកគាត់ ធុញថប់នឹងគំនរសំរាម រាប់រយតោនដែល គ្មានអ្នក ណាអើពើនេះណាស់ ។

អ្នកស្នាក់នៅ បុរីកីឡាបន្តថា សំរាមនេះត្រូវគេ គរចោលយូរខែឆ្នាំហើយ តាំងពីអ្នកស្នាក់ នៅបុរីកីឡា១ក្រុម កើតមានជម្លោះ ជាមួយក្រុមហ៊ុន ផានអុីម៉ិច មុនពេលបោះឆ្នោត សាកលជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី៥ម៉្លេះ ។ ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋធូរ ស្រាលលែង បាន ហិតក្លិនសំរាមនោះ ទៀតហើយ ព្រមទាំងចូលរួមធ្វើ អនាមយ័តាមការ ណែនាំរបស់អាជ្ញាធរ ៕





សកម្មភាពប្រមូលសំរាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]