ខេត្តបាត់ដំបង ៖ ដោយសាររោគ ប្រចណ្ឌដ៏ងងឹត ងងុល បុរសម្នាក់បានធ្វើ ទារុណកម្មប្រពន្ធរបស់ខ្លួន យ៉ាងឃោរឃៅបំផុត តាំងពីនៅក្នុង ផ្ទះរហូតនាំនាង ចូលព្រៃចាប់ចង ភ្ជាប់នឹងដើមឈើ រួចប្រើកាំបិត កណ្តៀវចាក់ និងវាយដំគ្មានប្រណី អស់រយៈពេលជាង មួយសប្ដាហ៍ មក ហើយទើបគេដឹង ។ រឿងរ៉ាវនេះ កើតឡើងនៅភូមិធ័រ ឃុំចែងមានជ័យ ស្រុកបាណន់ ហើយរហូតដល់ ល្ងាចថ្ងៃទី២០ វិច្ឆិកា ទើប សមត្ថកិច្ច បំបែកសំណុំរឿង នេះបាន ។

អធិការរង នគរបាលស្រុកបាណន់ លោក ថោង ថិន ប្រាប់ថា ជនដៃដល់ឈ្មោះ ឌឿន វ៉ាន់ អាយុ៣១ឆ្នាំ និងភរិយាដែលរង ទារុណកម្មពី ស្វាមីអគតិនេះ ឈ្មោះ វុន ស៊ីថា អាយុ២៥ឆ្នាំ ។ លោកអធិការរង បន្តថា ស្ត្រីរងគ្រោះត្រូវ ស្វាមីវាយដំធ្វើ ទារុណកម្មសព្វបែប យ៉ាងនៅ ក្នុងផ្ទះ ក្នុងចម្ការដំឡូង និងនាំចូលក្នុងព្រៃ ស្ងាត់ឆ្ងាយពីភូមិ រួចចងប្រពន្ធភ្ជាប់ នឹងដើមឈើធ្វើ ទារុណកម្ម យ៉ាងព្រៃផ្សៃ ដោយប្រើកូនកាំបិត ចាក់បំពង់ក ឆូតលើសាច់ និងយកកណ្តៀវចាក់ ជើងទាំងសងខាង ឱ្យរបួស ហើយវាយដំយ៉ាង ឃោរឃៅបំផុត ។ ការធ្វើទារុណកម្មនេះ កើតឡើងតាំងពី ថ្ងៃទី១០ វិច្ឆិកា រហូតដល់ថ្ងៃទី១៩ វិច្ឆិកា ។ លុះនៅល្ងាចថ្ងៃទី២០ វិច្ឆិកា ទើបបុរសជាប្ដី ត្រូវឃាត់ខ្លួន បន្ទាប់ពីនាងប្រពន្ធ ប្រើល្បិចអង្វរលួង លោមប្ដីឱ្យនាំមក មន្ទីរពេទ្យ ហើយឆក់ឱកាស ទៅប្ដឹងសមត្ថកិច្ចឱ្យចាប់ ខ្លួនប្ដីគម្រក់នេះតែម្ដង ។

ជនដៃដល់ឈ្មោះ ឌឿន វ៉ាន់ សារភាពថា ខ្លួនពិតជាបានធ្វើ ទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើប្រពន្ធមែន ដោយសារតែប្រពន្ធ ខ្លួនមានទំនាក់ ទំនងស្នេហាជាមួយ ប្រុសផ្សេង ពេលនាងទៅធ្វើការ រោងចក្រជាង១ខែនៅភ្នំពេញ ។ ប៉ុន្តែជនឡប់សតិនេះបែរជានិយាយថា ខ្លួនមិនបាន ដឹង ឬឃើញផ្ទាល់ភ្នែកទេ គឺគ្រាន់តែដឹងថា មានមនុស្សប្រុសទូរស័ព្ទ មកប្រពន្ធខ្លួន និងមានគេនិយាយ ប្រាប់អំពីបញ្ហានេះ ។

ដោយឡែកស្ត្រីជា ប្រពន្ធបានបដិសេធ ពាក្យចចាមអារ៉ាមទាំងនេះ ដោយនិយាយថា នាងចាកចេញពីផ្ទះ ជាងមួយខែទៅធ្វើការ រោងចក្រ នៅភ្នំពេញ ហើយនាងស្គាល់ មិត្ដភក្ដិប្រុសស្រីរួមការងារ ក្នុងរោងចក្រជាធម្មតា តែប៉ុណ្ណោះ ។ ពេលនាងឈប់ ធ្វើការហើយត្រឡប់ មកផ្ទះ វិញ ក៏មានបុរសម្នាក់ដែល ស្គាល់នាងនៅ កន្លែងធ្វើការ បានទូរស័ព្ទមក សួរសុខទុក្ខនាង គ្រានោះប្ដីរបស់ នាងស្ដាប់ឮដែរ ទើបមានការ ប្រចណ្ឌបែបនេះ ។ តាមពិត នាងនិងបុរស នោះស្គាល់គ្នាធម្មតា កាលនៅធ្វើការរោងចក្រ មិនមានជំពាក់ ជំពិនរឿងស្នេហាអ្វីទេ ។

នាង វុន ស៊ីថា បានប្រាប់អំពី សកម្មភាពធ្វើទារុណកម្ម របស់ស្វាមីថា ប្ដីរបស់នាងបានវាយ ធ្វើទារុណកម្មមកលើ នាងយ៉ាងសាហាវ ព្រៃផ្សៃ បំផុត ដោយចងនាងក្នុង ផ្ទះមិនឱ្យចេញក្រៅ ព្រមទាំងនាំទៅវាយ នៅក្នុងចម្ការដំឡូង ខាងក្រោយផ្ទះ រួចចងជាប់នឹង ដើមឈើនៅក្នុងព្រៃ និងយកកាំបិត ចាក់បំពង់.ក ឆូតសាច់ ធ្វើឱ្យនាងមាន ការឈឺចាប់យ៉ាងខ្លាំង ។ លោកប្ដីគម្រក់នេះ បានធ្វើទារុណកម្មនាង ចាប់តាំងពីថ្ងៃ ទី១០ វិច្ឆិកា រហូតដល់ ថ្ងៃទី១៩ វិច្ឆិកា ។ ដោយសារនាងមិន អាចស៊ូទ្រាំនឹងការ ធ្វើទារុណកម្មនេះបាន នៅល្ងាចថ្ងៃទី២០ វិច្ឆិកា នាងក៏ប្រើ ល្បិចអង្វរករប្ដី តិរច្ឆានរូបនេះឱ្យនាំ នាងទៅមណ្ឌល សុខភាព ដោយសន្យា គ្រប់បែប យ៉ាងជាមួយប្ដី ។ លុះមកដល់ មណ្ឌលសុខភាព ពេលប្ដីនាងចេញ ទៅកាត់សក់ នាងក៏ឆក់ឱកាស ទៅប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនលោក ប្ដីព្រៃផ្សៃនេះ តែម្ដងទៅ។

លោក ជេត វណ្ណនី ស្នងការរងនគរបាល ខេត្តថ្លែងថា នេះជាករណីអំពើ ហិង្សាក្នុងគ្រួសារមួយ មានចរិតឃោរឃៅបំផុត ដែលបុរសជា ប្ដីធ្វើទារុណកម្ម ទៅលើប្រពន្ធព្រោះ តែការប្រចណ្ឌគ្មាន ហេតុផល ។ ជនដៃដល់បាន ប្រើប្រាស់ឧបករណ៍ ឬអាវុធធ្វើទារុណកម្ម ទៅលើ ប្រពន្ធគ្រប់បែបយ៉ាង និងគ្រប់រូបភាព ទាំងនៅក្នុងផ្ទះ និងនៅក្នុងព្រៃអស់ រយៈពេលជាងមួយ សប្ដាហ៍នេះពិត ជាសាហាវមែន ដែលមិនធ្លាប់ ជួបប្រទះនា ពេលកន្លងមក ។

បច្ចុប្បន្នជនដៃ ដល់ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការ ហើយ ។ ក្រុមអ្នកវិភាគ និយាយថា ប្រចណ្ឌប្រពន្ធពេក ទាល់តែ ជាប់គុក ។ បើបានជាប់គុុក ហើយ តើបានអីប្រចណ្ឌទៀត ។ ទាល់តែអុីចឹង ទើបថ្ងៃក្រោយ ប្រាកដជារាង មិនរាង ៕




សកម្មភាពបង្ហាញពីការធ្វើទារុណកម្មក្នុងព្រៃ និង បុរសប្រចណ្ឌប្រពន្ធ ជាមួយសំភារៈធ្វើទារុណកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]