ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ត កាត់ផ្តាច់ មនោសញ្ចេតនា ប្តីប្រពន្ធ ជាមួយ អតីតស្វាមី លោក យុទ្ធារ៉ា ឆានី រួចមក គេសង្កេតឃើញថា តារាស្រី រូបនេះ បានពើប ប្រទះ និងរឿងរ៉ាវមិនល្អ ជាបន្តបន្ទាប់ មិនដាច់រហូត ធ្វើឲ្យនាងស្ទើរ តែកកឈាម និងលែងចង់ខ្វល់ ក្នុងការចេញ មុខបកស្រាយ ព្រោះថាព័ត៌មាន ទាំងអស់នោះ បានធ្វើឲ្យនាង រងតែការ រិះគន់មិន ឈប់ឈរទេ ។

ជាក់ស្តែងថ្មីៗនេះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីមូលហេតុ ៥យ៉ាង រៀបរាប់ ពីជីវិតរស់នៅ ក្នុងគ្រួសារមួយថា មានសុភមង្គល រឺ យ៉ាងណា ដោយការ បង្ហាញសារ បែបនេះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រនាង ដែលបានឃើញ ហើយនាំគ្នាគិតថា ជាចេតនា ដែលនាង ចង់បង្ហាញ ពីអារម្មណ៍ ពិតរបស់ខ្លួន ប្រាប់ទៅ ដល់សាធារណៈជន ដើម្បីកុំឲ្យមាន ការរិះគន់ មកលើនាង តទៅទៀត ។

សារដែលអ្នកមេម៉ាយកូន ១រូបនេះ យកមកបង្ហោះនៅលើ Facebook នោះ មាន៥ចំណុច ហើយចំណុច នីមួយៗ គឺបានសរបញ្ជាក់ ឲ្យឃើញថា ទឹកចិត្តភរិយាគ្រប់រូប គឺមានក្តីស្រលាញ់ ពេញចិត្ត លើស្វាមីមិន ចាញ់គ្នាទេ តែអ្វីដែលជាបញ្ហា និងធ្វើឲ្យមានភាព រកាំរកូសនោះ គឺសួរថាតើ ស្វាមីមាន ដែលយល់ ពីអារម្មណ៍ និងស្រលាញ់ភរិយា វិញកម្រិតណា ។ ហើយចំពោះការ ដើរចែកផ្លូវគ្នា មិនមែន មានន័យថា កំហុសមកពីភរិយា តែម្ខាងទេ ម្យ៉ាងទៀត សម្រាប់ជីវិត ក្នុងវិថីសិល្បៈ ឲ្យតែជួបរឿង បែកបាក់ គឺរមែងតែង តែចោទ ប្រកាន់ទៅ លើភាគី ជាភរិយាថា ផិតក្បត់ និងមានអ្នក សម្បូរទ្រព្យ តាមហែកស្នេហ៍មិនឈប់ ។

ចង់ដឹងថា អត្ថន័យដែល តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនោះ មានន័យយ៉ាង ណាហើយ មូលហេតុ មួយនេះ អាចជា ដើមចមធ្វើឲ្យ ជីវិតស្វាមីភរិយា ដែលរៀបការ ជាង ១០ឆ្នាំនេះ បែកបាក់គ្នាដែរឫទេ? ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]