អង់គ្លេស៖ សត្វឆ្មា ឈ្មោះ Oscar ត្រូវបានគេចាត់ ទុកថាជាសត្វ មួយក្បាល ដែលមាន សមត្ថភាព ពិសេស ដ៏ចំលែក ពីធម្មជាតិ ដែលវាមាន ញាណចំលែក មួយដែលអាចដឹងមុនពី បុគ្គលណា ម្នាក់ដែល កំពុងឈឺ ថាបុគ្គល រូបនោះ អាចនឹងស្លាប់ ឬក៏អត់នា ពេលខាងមុខ។

លោកវេជ្ជបណ្ឌិត David Dosa អ្នកជំនាញផ្នែករោគមនុស្សចាស់ និងជាសាស្ត្រាចារ្យនៃសាកល វិទ្យាល័យ Brown បាន មានប្រសាសន៍ថា ជាង៦ ឆ្នាំមកហើយ ការព្យាករណ៍ ទុកមុនពី ការស្លាប់ របស់អ្នកជំងឺ ពីសំណាក់ ឆ្មាឈ្មោះ Oscar នេះ គឺ កម្រ ខុសខ្លាំងណាស់ ក្នុងនោះមាន លើសពី ៥០ ករណីដែល ត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត Dosa គឺជាអ្នកតាមដាន និងសរសេរ ចងក្រងពី រឿងហេតុដ៏ចំលែក របស់ឆ្មា Oscar តាំងពីឆ្នាំ ២០០៧ មក ដែលសៀវភៅ របស់លោកមាន ចំណងជើងថា The extraordinary gift of an ordinary cat’ (ការផ្តល់ឲ្យ ដ៏អស្ចារ្យ ពីសត្វឆ្មាដ៏ សាមញ្ញមួយក្បាល)។

ជារៀងរាល់ថ្ងៃ Oscar តែងតែងទៅក្នុងមន្ទីរពេទ្យ កន្លែងដែលអ្នកជំងឺស្នាក់នៅ ពិសេសគឺអាគារ សំរាប់ អ្នកជំងឺ ដែលមាន អាការៈធ្ងន់ធ្ងរ។ នៅពេលដែល វា ទៅត្រសុល ឬនៅក្បែរអ្នក ជំងឺណាម្នាក់ នោះមាន ន័យថា អ្នកជំងឺ នោះគឺ នឹងស្លាប់នៅប៉ុន្មាន ម៉ោងបន្ទាប់។ បើទោះជាពេល ខ្លះគ្រូពេទ្យបិទ ទ្វារមិនឲ្យវា ចូលក៏ ដោយ ក៏ពេលដែល Oscar មានញាណដឹង ថាអ្នកជំងឺណា ជិតស្លាប់ វាបានទៅ ក្រញៅទ្វារ និងរកវិធី ចូលទៅក្នុង ទាល់តែបាន ដើម្បីទៅជិត អ្នកជំងឺនោះ។

ដោយមានការជឿជាក់លើញាណរបស់ឆ្មា នេះដូច្នេះមានថ្ងៃមួយនោះគ្រូពេទ្យបានយក Oscar ទៅដាក់ នៅក្បែរ អ្នកជំងឺម្នាក់ ដែល ឈឺធ្ងន់ធ្ងរ ខ្លាំង ដែលពេទ្យអស់លទ្ធភាពព្យាបាល ប៉ុន្តែ Oscar បានលោតចេញ ពីគ្រែនោះ ដោយទៅនៅក្បែរ អ្នកជំងឺផ្សេងមួយទៀត ហើយប៉ុន្មាន ម៉ោង ក្រោយមក អ្នកដែល ត្រូវស្លាប់គឺ អ្នកជំងឺទី២ មែន មិនមែនអ្នកជំងឺទី១ ដូចការគិត របស់ពេទ្យនោះទេ។

ទាក់ទងនឹងសមត្ថភាពចម្លែករបស់ ឆ្មា Oscar ត្រូវបានលោក Jill Goldman អ្នកជំនាញផ្នែក អាកប្បកិរិយា សត្វ (behaviorist) បាន បកស្រាយថា សត្វពេលខ្លះវាមានញាណ ពិសេស មួយខុស ប្លែក ពីគ្នា ឧទាហរណ៍ ដូចជា សត្វឆ្កែវា អាចធំក្លិនជំងឺ មហារីកជាដើម ហើយ ចំពោះ ឆ្មាទូទៅវាក៏អាច ធំក្លិនដឹង នៅពេល ដែល ម្ចាស់របស់វាឈឺផង ដែរ៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]