ចិន៖ និស្សិតចិន ជាច្រើននាក់  ក្នុងសាកលវិទ្យាល័យមួយ មានអារម្មណ៍ខឹងសម្បារ បន្ទាប់ពី សត្វឆ្កែ រោមពណ៌ស វង្វេង ផ្ទះមួយក្បាល ដែល មាន ការ ចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញ អ៊ីនធើណេត បែរជា ត្រូវបាន សម្លាប់ និង បោះចោល ក្នុងធុងសំរាម យ៉ាងអាណោចអាធម៌ ។

យ៉ាងណាមិញ សត្វឆ្កែមួយ ក្បាល នេះ ត្រូវបាន គេស្គាល់ ឈ្មោះថា Casper និងជារឿយៗ វាតែងតែ ទៅអង្គុយលើកៅអី ក្នុងថ្នាក់រៀន នៃម៉ោង ភាសាអង់គ្លេស និង ម៉ោង គណិតវិទ្យា នៅក្នុង សាកល វិទ្យាល័យ A&F នៅក្នុង ទីក្រុង Xian នៅភាគនិរតី នៃខេត្ត សាអានស៊ី ប្រទេសចិន ។ រឿងរបស់ សត្វ ឆ្កែ Casper ដែល អង្គុយក្នុងថ្នាក់ រៀន ត្រូវល្បីសុះសាយ បន្ទាប់ពីរូបភាព របស់វា ត្រូវបាន និស្សិតនាំគ្នា បង្ហោះក្នុងបណ្តាញ អ៊ីនធើណេត ប៉ុន្តែ រឿងនេះ បែរជាធ្វើឲ្យ គណៈគ្រប់គ្រង សាកល វិទ្យាល័យ មិនរីករាយ នោះទេ ហើយបន្ទាប់មក ពួកគេ ក៏សម្លាប់ ដោយ បំពុល សត្វឆ្កែនេះតែម្ដង ។

គួរបញ្ជាក់ថា ក្រោយពី មានហេតុការណ៍ សម្លាប់ ឆ្កែខាងលើនេះ ខាងសាកលវិទ្យា ល័យ បានឆ្លើយតប ថា វត្តមានរបស់ សត្វឆ្កែ ក្នុង ថ្នាក់រៀននេះ អាច បំផ្លាញ កេរ្តិ៍ឈ្មោះរបស់ សាកលវិទ្យាល័យ ខណៈដែល សាកល វិទ្យាល័យនេះ ជាសាកល ដ៏ល្បីមួយ ក្នុងប្រទេសចិន ។



រូបភាពៈ ឆ្កែរោមស ឈ្មោះ Casper អង្គុយ និង ដេកក្នុងថ្នាក់រៀនភាសាអង់គ្លេស និងគណិតវិទ្យា

Xiong Hou អាយុ២១ឆ្នាំ បាននិយាយថា ឆ្កែនេះមាន ការប្រាស្រ័យ ទាក់ទងល្អជានិស្សិត ពីព្រោះ ពេលខ្លះ គ្រូបង្រៀន ក្នុងថ្នាក់ បានលេង កំប្លែងជាមួយនិស្សិត ដោយនិយាយថា មានតែ កូនឆ្កែ ក្នុងថ្នាក់ទេ ដែលកំពុងយក ចិត្តទុកដាក់រៀន ជាដើម។ បន្ថែមពីនេះ និស្សិតនេះនិយាយ ថា ឆ្កែនេះចូលចិត្ត ម៉ោង អង់គ្លេសនិងគណិត ពីព្រោះវាចូលចិត្តចូលមកអង្គុយ និងដេកលើ កៅអីនៅ ម៉ោងរៀនណាស់ ។ ប៉ុន្តែ ក្រោយមក គេមិន បានឃើញ ឆ្កែនោះដូចសព្វដង ហើយ និស្សិតផ្សេងទៀត ក៏បាន ឃើញ សាកសពឆ្កែ ក្នុងធុង សំរាម បាត់ទៅហើយ ។

យ៉ាងណាមិញ អ្នកនាំពាក្យសាកលវិទ្យាល័យ បានលើកហេតុផល ផ្សេងៗ គ្នា ដូចជា ឆ្កែរោមស និង ឆ្កែដទៃទៀត ក្នុងសាលាត្រូវ បានសម្លាប់ ដោយសារតែ វា អាចបង្កគ្រោះ ថ្នាក់ ខាំ ដល់ សិស្ស និង គ្រូបង្រៀន ហើយនិងអាប់អោន មុខមាត់សាកលថែមទៀត ។

ទោះបីជាយ៉ាងណា ការសម្លាប់សត្វឆ្កែ នៅក្នុងសាកលវិទ្យាល័យនេះ បានធ្វើឲ្យ និស្សិតជាច្រើន ខឹងសម្បារ និង អានិត សត្វឆ្កែ ផងដែរ ៕



រូបភាពៈសាកសពឆ្កែ មានឈាមលើខ្លួនត្រូវរកឃើញក្នុងធុងសំរាម

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]