អាមេរិក ៖ នេះពិតជារឿងមួយ ដ៏មិនគួរឲ្យជឿ ដែលសៀវភៅពីរក្បាល បានជួយសង្រ្គោះជីវិត និស្សិតប្រុសម្នាក់ ឲ្យរួច ផុតពី សេចក្តីស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់។

បុរសដ៏មាន សំណាងរូបនេះមានឈ្មោះ Jason Derfuss ជានិស្សិត មកពីសាកលវិទ្យាល័យមួយ នៃរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក ត្រូវបាន សៀវភៅពីក្បាល ដែលដាក់នៅក្នុងសាក់កាដូ ជួយ សង្រ្គោះជីវិត គាត់ ឲ្យរួចផុតពីគ្រាប់កាំភ្លើង ។

ហេតុការណ៍នេះ បានកើតឡើង នៅពេលដែល Derfuss កំពុងចាកចេញពីបណ្ណាល័យ បន្ទាប់ពីបាន ខ្ចីសៀវភៅ ពីរក្បាលរួចហើយ ស្រាប់តែ គាត់បានឃើញ ឃាតករ ប្រដាប់ដោយ កាំភ្លើងម្នាក់ នៅពីក្រោយ គាត់ រួចចាប់ផ្តើម បាញ់រះ ក្នុងបណ្ណាល័យ តែម្តង។ ក្នុងនោះដែរ ពេលដែល ជនល្មើស បានបាញ់កាំភ្លើងរះ ដូច្នេះ មនុស្សដែល នៅពីក្រោយ Derfuss បានក្រាបចុះ ចំនែក ឯ Derfuss បានរត់គេចទៅ កន្លែង សុវត្ថិភាព។

អ្វីដែលមិនគួរឲ្យជឿ នោះ គឺពេលដែលគាត់ ទៅដល់កន្លែងសុវត្ថិភាព បានពិនិត្យ ឃើញថា សាក់កាដូ ដែលស្ពាយ នៅខាង ក្រោយខ្នង របស់គាត់ ត្រូវបានបាញ់ទំលុះ ដោយគ្រាប់កាំភ្លើ់ង ប៉ុន្តែសំណាងល្អ មានសៀវភៅពីរក្បាលដែល បានការពារ មិនឲ្យវា ធ្វើដំនើរទៅកាន់រាងកាយ របស់ Derfuss បើមិនដូច្នេះ Derfuss ប្រហែលជាបាត់បង់ជីវិតជាមិនខាន៕

គ្រាប់កាំភ្លើង ដែលបានបាញ់ទំលុះ សាក់កាដូ

សៀវភៅ ដែលជួយសង្រ្គោះជីវិតនិស្សិត ប្រុុសម្នាក់នេះ

សាក់កាដូ ដែលបានបាញ់ទំលុះ

ប្រភព ៖  Tomonews

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]