ម៉ាឡេស៊ី៖ តារាចម្រៀងស្រី Wincci Soo ដែលជាប់ ជាបវរកញ្ញាពិភពលោក ម៉ាឡេស៊ី កាលពីឆ្នាំ ២០០៨ កំពុងតែ ឈានជើង មួយជំហាន ថ្មីទៀត ដើម្បី ជោគជ័យ ក្នុងវិស័យ ការងារ។

យោងទៅតាមសារព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា នាពេលនេះ នាង Wincci Soo កំពុងតែធ្វើការ សិក្សាបន្ដ ថ្នាក់ បណ្ឌិត ផ្នែក គ្រប់គ្រងនិង ពាណិជ្ជកម្ម នៅឯ សាកល វិទ្យាល័យ Malaya ក្នុងកូឡាឡាំពួរ ជាជាង អោបក្រសោប រឿងសិល្បះ របស់ខ្លួននាង។ នៅក្នុងនោះ បានឲ្យដឹងថា មូលហេតុដែល តារាស្រី វ័យ ២៩ឆ្នាំនេះ បន្ដការសិក្សា ផ្នែកនេះ គឺដើម្បី ធ្វើការ គ្រប់គ្រង ឲ្យបានល្អ ក្នុងវិស័យ ការងារ ក្រោយពី នាង បានក្លាយជា អ្នកគ្រប់គ្រង ក្រុមហ៊ុន Beyond Artistes ដែលមានទីតាំងនៅក្នុង ម៉ាឡេស៊ីនេះ កាលពីឆ្នាំមុន។ នាងបាននិយាយថា ៖ ថៅកែក្រុមហ៊ុន របស់នាង បានស្លាប់ កាលពី ឆ្នាំមុននេះ និងនាង ក៏មិនចង់ឲ្យ ក្រុមហ៊ុននេះ ដួលរលំ ផងដែរ គួបផ្សំ និងអ្នកធ្វើការ នៅក្នុងក្រុមហ៊ុនទាំងឡាយ ដូចនេះ នាងក៏ត្រូវបាន លើកយឡើង ជាអ្នកគ្រប់គ្រងតែម្ដង។

តើការតស៊ូ នាងពិតជា បានសម្រេចមែនទេ? ក្នុងការក្លាយជា នារីបណ្ឌិត ដ៏ជោគជ័យម្នាក់ ទោះជាយ៉ាងណា សូមជូនពរ ឲ្យនាងបានសម្រេច និងទទួលជោគជ័យ៕





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]