ចិន៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ នៅក្នុងប្រទេសចិន ដែលមានរថយន្ត ទាំងធុនតូច និងធុនធំ រាប់សិបគ្រឿង បានបុក បន្តកន្ទុយគ្នា នៅលើផ្លូវដ៏ មមាញឹកមួយ និងបានបង្កឲ្យ មានចំនួនអ្នកសា្លប់ និងរងរបួស យ៉ាងច្រើនផងដែរ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មានរថយន្ត ទាំងធំតូច សរុប៧០គ្រឿង បានបុកបន្ត កន្ទុយគ្នា នៅលើ ផ្លូវមួយក្នុង តំបន់ Hefei នៃខេត្ត អានហួយ របស់ប្រទេសចិន និងបានបង្កឲ្យ មានមនុស្ស ស្លាប់ និងរបួសជាច្រើន ដែលមកទល់និង ពេលនេះមិនទាន់ អាចកំណត់ចំនួន ពិតប្រាកដបាន នៅឡើយ។ ផ្អែកលើ របាយការណ៍ បានឲ្យដឹងថា ក្រុមអាជ្ញាធរ បានដាក់ការ សន្និដ្ឋានជា ជំហានដំបូងថា មូលហេតុដែល បណ្តាលឲ្យមាន ឧបត្តិហេតុ ដ៏អាក្រក់ បែបនេះកើតឡើង ក៏ព្រោះតែមាន ការចុះអ័ព្ទ យ៉ាងក្រាស់ខ្មឹក ក្នុងបរិវេណ តំបន់នេះ ទើបធ្វើឲ្យអ្នក បើកបររថយន្ត ទាំងនោះ ពិបាកក្នុងការ មើលផ្លូវ ជាហេតុនាំឲ្យមាន គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បែបនេះម្តងទៅ។

យ៉ាងណាមិញ មកទល់ពេលនេះ ចំពោះទំហំនៃ ការខូចខាត និងចំនួននៃ អ្នករងរបួស ក៏ដូចជាស្លាប់ មិនទាន់ ត្រូវបង្ហាញ ឲ្យដឹងពីសំណាក់ ក្រុមអាជ្ញាធរ នៅឡើយទេ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាព នៃឧបត្តិហេតុ រថយន្តបុក បន្តកន្ទុយគ្នា






ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]