ចិន៖ ក្មេងប្រុស ដ៏គួរឲ្យស្រលាញ់ អាយុ ១០ ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញ ចង.ក សម្លាប់ខ្លួន ទាំងនៅក្មេង នៅក្នុង បន្ទប់គេង នាស្រុក Panyu ខេត្ត គ័ងចូវ ប្រទេសចិន កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទំនងតូចចិត្ត ដោយសារតែ ប្រលងអង់គ្លេស បានពិន្ទុតិច។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ Xiao Huan ជាសិស្សថ្នាក់ទីប្រាំ រស់នៅ ជាមួយ យាយនិងតា នាស្រុក Panyu ខណៈឳពុកម្តាយ មិននៅជាមួយគ្នានោះទេ ពោលគឺអ្នក ទាំងពីរ ធ្វើការនៅខេត្ត Jiangsu។ នៅវេលាម៉ោង ប្រមាណជា ៤ នឹង ៣០ នាទី រសៀល ថ្ងៃព្រហស្បតិ៍នោះ Xiao Huan បានត្រលប់ពី សាលារៀនវិញ ជាមួយនឹង ក្រដាស ប្រលងអង់គ្លេស ដែលបានពិន្ទុ ត្រឹមតែ ៣៩ ប៉ុណ្ណោះ ហើយក៏ត្រូវ យាយស្តីបន្ទោស ដោយបង្គាប់ឲ្យ មើលមេរៀនពីរម៉ោង មិនឲ្យចេញទៅក្រៅ។ Xiao Huan មិនបាននិយាយ អ្វីទាំងអស់ ដោយគ្រាន់តែញញឹម និងដើរទៅបន្ទប់គេង ដើម្បីធ្វើកិច្ចការ សាលាបន្ត។ លុះដល់ម៉ោង ៥ នឹង ៣០ នាទីរសៀល លោកយាយ ក៏ទៅហៅចៅ ញ៉ាំបាយ ប៉ុន្តែនៅ ពេលដែលបើកទ្វារ បែរជាស្លុតចិត្ត ដោយប្រទះឃើញចៅ ចង.កសម្លាប់ ខ្លួន នឹងអង្រឹងបង្អួច ឡើងបបូរ មាត់ស្វាយ ដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។

គួររំលឹកផងដែរថា នៅមុនពេលកើតហេតុ Xiao Huan ក៏ធ្លាប់ត្រូវគ្រូ ពិន័យឲ្យឈរនៅក្នុងថ្នាក់ ដោយសារតែ ជជែកគ្នា លេងក្នុងថ្នាក់ ដែលមូលហេតុ ដែលឈានដល់ចង.ក ធ្វើអត្តឃាត នេះ អាចបណ្តាល មកពី សម្ពាធក្នុងការសិក្សា បូកផ្សំនឹងការ ស្តីបន្ទោស ពីលោកយាយ នៅពេលប្រលង បានពិន្ទុតិចនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Shanghaiist

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]