រាជធានីភ្នំពេញ៖ រហូតមកដល់ពេល នេះអតីតតារាចម្រៀង លោកឆោម ប៊ុនយ៉ុង នៅមិនទាន់លាចាក សិក្ខាបទ ហើយវិលចូលពិភព សិល្បៈ វិញទេ បន្ទាប់ពីបានសាងផ្នួស ជិត២វស្សាមក ហើយនៅវត្តព្រះ ធម្មលង្កា ស្ថិតក្នុងខេត្តកំពង់ចាម ។

ភិក្ខុឆោម ប៊ុនយ៉ុង បានសម្រេចចិត្ត សាងផ្នួសចំនួនពីរលើក បន្ទាប់ជួបស្នេហា ប្រេះឆា២លើកដែរ ។ រយៈពេលជិត២វស្សា ភិក្ខុឆោម ប៊ុនយ៉ុង បានដាក់ចិត្ត ដាក់កាយក្នុងផ្លូវ ព្រះពុទ្ធសាសនា ដើម្បីចៀសឆ្ងាយ ពីទុក្ខទាំងឡាយ និងផ្តាច់ចេញពី ពិភពសិល្បៈទាំងស្រុង ។ បច្ចុប្បន្នភិក្ខុអតីត ជាអ្នកចម្រៀងអង្គនេះ កំពុងតែសាងសេចក្តី ស្ងប់ជាមួយព្រះធម៌ ហើយមាន បំណងរៀនធម៌យក សញ្ញាបត្រទៀតផង ។

លោកសុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរ និងជាមិត្តភក្ ជិតស្និទ្ធរបស់ភិក្ខុ ឆោម ប៊ុនយ៉ុង កាលពីពេល ថ្មីៗនេះឱ្យដឹងថា លោកបាន ជួប ភិក្ខុ ឆោម ប៊ុនយ៉ុង ដោយចៃដន្យនៅ ខេត្តសៀមរាប ហើយសួរថា ថ្ងៃណាលា ចាកសិក្ខាបទ ។ ជាចម្លើយ ភិក្ខុប៊ុនយ៉ុង បញ្ជាក់ថា ព្រះអង្គ បានស្ងប់ ជាមួយព្រះធម៌ លុះនឹងព្រះធម៌ មាននិស្ស័យខ្លាំង ជាមួយព្រះធម៌ទៅហើយ ម្យ៉ាងទៀតព្រះអង្គ ចង់រៀនព្រះធម៌យក សញ្ញាបត្រ ដូច្នេះមិនច្បាស់ ពេល ណាលាចាកសិក្ខាបទវិញទេ ។ ចំពោះអាជីព សិល្បៈភិក្ខុឆោម ប៊ុនយ៉ុង មានថេរដីកាថា ទុកឱ្យអ្នកជំនាន់ ក្រោយនិង លោកសុះ ម៉ាច ទៅចុះ ។

លោកសុះ ម៉ាច យល់ថា ថេរដីកា របស់ភិក្ខុឆោម ប៊ុនយ៉ុង បែបនោះមានន័យថា ព្រះអង្គដាក់ព្រះកាយ ឃ្លាតកាន់តែឆ្ងាយពី ពិភពសិល្បៈ ហើយ ប្រហែលជាមិន ត្រឡប់វិញទេ ។

លោកសុះ ម៉ាច បញ្ជាក់ថា មូលហេតុដែល ភិក្ខុឆោម ប៊ុនយ៉ុង សម្រេចចិត្តសាងផ្នួស ដោយសារមាន វិបត្តិផ្លូវចិត្តធ្ងន់ ។ ពីដំបូងលោកសុះ ម៉ាច គ្រាន់តែជូន ភិក្ខុឆោម ប៊ុនយ៉ុង ទៅវត្តដែលធ្លាប់បួសពីមុន ដើម្បីស្រោចទឹករំដោះគ្រោះ ប៉ុន្តែស្រាប់តែព្រះអង្គ សម្រេចចិត្តសាងផ្នួស តែម្តង ។ តារាចម្រៀងលោក ឆោម ប៊ុនយ៉ុង មុនសាងផ្នួសធ្លាប់ សាងស្នេហាជាមួយ តារាសម្តែងជើងចាស់ អ្នកនាង ប៉ែន សុផានី ហើយ បន្ទាប់ ពីប្រេះឆាគ្នា លោកក៏ទៅសាងផ្នួស រយៈពេល២ឆ្នាំនៅ ឆ្នាំ២០០៦ដល់២០០៨ ។ ក្រោយលាចាក សិក្ខាបទវិញ លោកឆោម ប៊ុនយ៉ុង និងអ្នកនាងប៉ែន សុផានី ផ្សះផ្សាចំណង ស្នេហ៍ជាថ្មី តែរហូតដល់ ចុងឆ្នាំ២០១០ ចំណងស្នេហ៍ នោះក៏ដាច់ដោចទៅវិញ ។

ក្រោយមកលោក ឆោម ប៊ុនយ៉ុង សាងស្នេហ៍ជាមួយ អ្នកម្នាង កែវ សោម៉ា វ័យ៣៧ឆ្នាំ និងបានធ្វើ ពិធីភ្ជាប់ពាក្យ តាមទំនៀម ទម្លាប់ប្រពៃណី នៅថ្ងៃទី១៨ សីហា ២០១១ ។ គូស្នេហ៍នេះគ្រោង រៀបការនៅខែមេសា ឆ្នាំ២០១២ ប៉ុន្តែភ្លើងស្នេហ៍រលត់ អាពាហ៍ពិពាហ៍ មិនកើតឡើងទេ ។

បន្ទាប់ពី ជួបស្នេហ៍មិនសម ប្រកបជាលើកទីពីរនោះ ស្រាប់តែលេចមុខ លោកឆោម ប៊ុនយ៉ុង ក្នុងថ្ងៃដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ក្នុងសភាព គ្រងស្បង់ចីពរ ជាសាមណសង្ឃ នៅក្បែររូបសំណាក លោកយាយពេញ ។

ចាប់តាំងពី ពេលនោះមកគេ មិនបានឃើញមុខ លោកឆោម ប៊ុនយ៉ុង លើឆាកតន្ត្រី នានាទៀតឡើយ ដោយសារតែក្នុង ភាពជាព្រះសង្ឃ បានគង់ នៅវត្តមួយ នាខេត្តកំពង់ចាមរហូត មកដល់សព្វថ្ងៃ ៕



រូបភាពៈ ភិក្ខុឆោម ប៊ុនយ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]