កំពង់ធំៈ ស្ត្រីម្នាក់ដែលជាអជីវករលក់មាស និងដូរលុយនៅក្នុងផ្សាតាំងគោក ស្រុកបារាយណ៍ម្នាក់ ត្រូវបាន ក្រុមចោរ ប្រដាប់ ដោយកាំភ្លើង បាញ់គំរាមបណ្តាលឲ្យរងរបួស និងបានប្លន់ យកមាស និងលុយជាច្រើន រួចធ្វើការ រត់គេចខ្លួន។

មេបញ្ជាការកងរាជអាវុធហត្ថ លោក ឃុន ប៊ុនហួរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា នៅវេលាម៉ោង ៦និង ៣០នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៤ មានក្រុមចោរ មួយក្រុម ដែលមាន គ្នាពីរនាក់ ប្រដាប់ដោយ កាំភ្លើង បានធ្វើ សកម្មភាពបាញ់ ប្លន់ទៅលើស្ត្រី ជាអជីវករ លក់មាស និងដូរលុយ ដោយបានបាញ់ចំនួន ២គ្រាប់ ទៅលើស្ត្រី រងគ្រោះ បណ្តាលឲ្យ រងរបួស រួចបានយកលុយ និងមាសជា ច្រើនរត់គេចខ្លួន។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូយកទៅប្លុងចោលនៅក្នុងវាលស្រែ រួចរត់គេ ខ្លួនតែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កម្លាំងនគរបាល រួមនិងកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក អភិបាល ស្រុក បារាយណ៍ កំពុងស្រាវជ្រាវ និងធ្វើការឡោព័ទ្ធចាប់ជនសង្ស័យ យ៉ាងយក ចិត្តទុកដាក់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]