ពោធិ៍សាត់ ៖ ដោយមិនអាចរារាំង កំសួរស្នេហ៍ប្រកាន់វណ្ណៈបាន រវាងកំលោះ ក្រមុំជាជនជាតិវៀត ណាម រស់ផ្ញើប្រាណ លើបឹងទន្លេសាប រហូតចុងក្រោយពួកគេ សុខចិត្ដលេបថ្នាំ សម្លាប់ខ្លួន រួមគ្នានៅលើ ទូក ដើម្បីបញ្ចប់ រនាំងស្នេហ៍ ដែលឃាឃាំង ដោយអាណា ព្យាបាល ខាងប្រុស ឥឡូវអ្វីៗ ក៏បានហួសអស់ ទៅហើយ រីឯអាណាព្យា បាលទាំង សងខាង ក៏បានទុនចិត្ដទុនកាយ ហើយសម្រេច ធ្វើបុណ្យ និងបញ្ចុះ សពរួម គ្នា ដើម្បីបំពេញបំណង កូនៗ កាលនៅរស់ ដែលស្រឡាញ់គ្នាស្ទើរលេប ។

តាមសេចក្ដីរាយការណ៍ ពីអ្នកភូមិនៃ កំលោះក្រមុំស្នេហាស្មោះស្ម័គ្រខាងលើបាន ឱ្យដឹងថា ក្រោយពី ប្រកាន់ ជំហរ តឹងរឹងដាច់ខាត មិនឱ្យកូនៗ ទាំង២ ស្រឡាញ់ និងរៀប ការជា មួយគ្នា ដោយសារតែ ភាគី ខាងប្រុស ជាអ្នកមាន ជីវភាពធូរធា និងភាគីខាងស្រី ជាជនក្រីក្រ រហូតធ្វើឱ្យ កូនៗជាទី ស្រឡាញ់ របស់ ពួកគេ ជ្រើសរើសយក ផ្លូវស្លាប់ដើម្បី បញ្ចប់រនាំស្នេហ៍ខាង លើនេះរួចមក អាណាព្យាបាល ទាំងសងខាង ក៏បានស្រុះស្រួល រៀបចំពិធី បុណ្យសព និងធ្វើពិធីបញ្ចុះនៅ ក្នុងផ្នូររួមគ្នា ដោយគ្រាន់ តែដាក់នៅក្នុង ក្ដារមឈូសផ្សេង គ្នាតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើ ទូកក្នុងព្រៃ របោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱប គ្នាយ៉ាងស្អិត ល្មួត បេះស្ទើរមិនរបេះ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រ ភក្តី មាន ឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់ប្រតិព័ទ្ធ ជាមួយ គ្នា អស់រយៈមួយ ឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួក គេឡើយ ព្រោះតែ វណ្ណៈខុសគ្នា។

សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយឆ្នាំកន្លងមក នេះ ប្រែជា អស់ន័យ ព្រោះតែជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារីចិត្តស្ម័គ្រភក្តី បាននាំគ្នាអុំ ទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]