រាជធានីភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធបីនាក់ជិះម៉ូតូពីរគ្រឿងមកស្ទាក់ផ្លូវនារី២នាក់ ដែលកំពុងជិះ ម៉ូតូ ឌុបគ្នា តាមផ្លូវ ឱ្យឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូស្គូបពីរមួយគ្រឿងពី នារី រងគ្រោះ ហើយពេលនោះក៏ មានប្រជាពលរដ្ឋម្នាក់ បើករថយន្តឆ្លង កាត់កន្លែងកើតហេតុ បានឃើញក្រុមចោរ កំពុងធ្វើសកម្មភាព ប្លន់នារីរងគ្រោះ នោះ ប្រជាពលរដ្ឋរូប នោះក៏បានបើក រថយន្តទៅបុក ក្រុមចោរទាំងកំរោល បណ្តាលឱ្យ ចោរ របួស ធ្ងន់ម្នាក់ រីឯម៉ូតូចោរ មួយគ្រឿងរងកា រខូចខាតយ៉ាង ដំណំ ហើយភ្លាមៗ ក្រុមចោរប្រដាប់ អាវុធបាន លើកបក្ខពួក ដែលរង របួសដាក់ លើម៉ូតូនារីរងគ្រោះ ជិះគេច ខ្លួនទាំង ត្រដាបត្រដួស ដោយបន្សល់ ទុកម៉ូតូពួកគេ មួយគ្រឿងនៅ កន្លែងកើតហេតុ ផងដែរ  ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២២ វិច្ឆិកា ២០១៤ នៅចំណុច មុខសាលាបឋមសិក្សា នរោត្ថម តាមផ្លូវនរោត្ថម ស្ថិតក្នុង សង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេនារីរងគ្រោះពីរនាក់ បានជិះម៉ូតូ ស្គូបពី មួយគ្រឿង ឌុបគ្នាតាម ផ្លូវព្រះនរោត្ថម ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមក ដល់ចំណុច កើតហេតុក៏មាន ជនក្រុមចោរបីនាក់ ជិះម៉ូតូ មួយគ្រឿងមាន កាំភ្លើងក្នុងដៃ បានមកស្ទាក់ ផ្លូវនារី រងគ្រោះឱ្យ ឈប់ហើយដកកាំភ្លើងគំរាមប្លន់ម៉ូតូ ដោយសារតែ ភ័យខ្លាចនារី រងគ្រោះទាំងពីរ នាក់ក៏ព្រម ប្រគល់សោ ម៉ូតូឱ្យទៅ ក្រុមចោរ ។ ស្របពេលនោះដែរ ក៏មាន ប្រជាពលរដ្ឋម្នាក់ បើករថយន្តកាត់ កន្លែងកើតហេតុ បានឃើញសកម្មភាព ប្លន់របស់ក្រុមចោរ ក៏បានបើក រថយន្តទៅបំបុក ក្រុមចោរទាំង កំរោលបណ្តាលឱ្យ ចោររបួសធ្ងន់ម្នាក់ រីឯម៉ូតូចោរមួយ គ្រឿងរងការខូចខាត យ៉ាងដំណំ ហើយភ្លាមៗ ក្រុមចោរប្រដាប់ អាវុធបានលើក បក្ខពួកដែលរងរបួសដាក់ លើម៉ូតូនារីរងគ្រោះ ជិះគេចខ្លួន ទាំងត្រដាប ត្រដួសដោយ បន្សល់ទុកម៉ូតូ ពួកគេមួយ គ្រឿងម៉ាកស៊ុយ ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ CI-5603  នៅកន្លែងកើតហេតុផងដែរ  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំនារីងគ្រោះទាំងពីរនាក់  រួមជាមួយម៉ូតូរបស់ក្រុមចោរ ទៅកាន់ អធិការដ្ឋាន ខណ្ឌដូនពេញ ដើម្បីដាក់ពាក្យបណ្តឹង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]