អាមេរិក ៖ ពិតណាស់ មិត្តនារីទាំងឡាយ ប្រហែលជាចង់បាន បុរសដែលមាន រូបរាងខ្ពស់ សង្ហា មកធ្វើជា ដៃគូអនាគត របស់ខ្លួនជាមិនខាន។ យ៉ាងណាមិញ យោងតាមការស្រាវជ្រាវ នាពេល ថ្មីៗនេះ បានបង្ហាញថា បុរសដែលមាន កម្ពស់ទាប គឺជាបុរស ដែលនារី ទាំងឡាយ គួរជ្រើសរើស មកធ្វើ ជាដៃគូជីវិត ផងដែរ ពីព្រោះ បុរសប្រភេទនេះ គឺធ្វើឲ្យចំនងស្នេហា របស់លោក អ្នក មានភាពស្ថិតស្ថេរ យូរអង្វែង ជាជាង រៀបការ ជាមួយនឹងបុរស ដែលមានកម្ពស់ខ្ពស់។

ក្នុងការស្រាវជ្រាវនេះដែរ អ្នកសង្គមវិទ្យាពីររូប នៅញ៉ូវយក បានឲ្យដឹងថា ពួកគាត់ បានវិភាគ លើទិន្នន័យ ព័ត៌មាន ពី ៥,០០០ គ្រួសារ ជាង ៥០ ឆ្នាំកន្លងមកនេះ ថាតើ កំពស់របស់បុរស គឺអាចធ្វើ ឲ្យមាន ផលប៉ះពាល់ ដល់ទំនាក់ទំនងស្នេហា របស់ពួកគេ ឬ អត់។ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល ក្នុងការស្រាវជ្រាវនេះ គឺពួកគេបានរកឃើញថា បុរសដែលមាន កំពស់ ១.៧០ ម៉ែត្រ ឫ ក៏ទាបជាងនេះ មានអត្រា លែងលះទាប ក្នុងកម្រិត ៣២ ភាគរយប៉ុណ្ណោះ ប៉ុន្តែ អ្នកស្រាវជ្រាវ មិនដឹងពី មូលហេតុ អ្វីដែលបណ្តាលឲ្យ មានការទាក់ ទងគ្នាយ៉ាងដូច្នេះទេ គឺគ្រាន់តែដឹងថា បុរសដែលមាន កំពស់ទាប គឺអាចធ្វើ ជាដៃគូ របស់នារី ល្អជាង បុរសដែលមាន កំពស់ខ្ពស់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះទេ អ្នកសង្គមវិទ្យា បានបង្ហាញទៀតថា បុរសដែលមានកំពស់ទាប គឺជួយធ្វើកិច្ចការផ្ទះ ច្រើនជាង បុរស ដែលមាន កំពស់ខ្ពស់។ អ្វីដែលគួរឲ្យ កត់សម្គាល់ ទៀតនោះ បុរសដែល មានកំពស់ ទាប គឺអាចរកប្រាក់ បានច្រើន និង បំពេញតម្រូវ ការផ្លូវភេទ ដល់ភរិយា បានល្អជាង បុរសដែលមាន កំពស់ខ្ពស់ ទៀតផង៕

រូបតំណាង

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Women’s health

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]