អាមេរិក៖ តារាសម្តែងហូលីវូដ ដ៏ល្បីឈ្មោះ ម្នាក់គឺនាង Angelina Jolie បានប្រកាសក្តែងៗ កាល ពីថ្មីៗ នេះ ថានាងនឹង បោះបង់ ការសម្តែង ភាពយន្ត នាពេលខាងមុខនេះ។

តារាសម្តែងវ័យ៣៨ឆ្នារូបនេះ បានប្រាប់ទស្សនាវដ្តី Du Jour ថា "ខ្ញុំអាចនឹងបោះបង់ អាជីពការសម្តែង នាពេល ខាងមុខ នេះ គឺដោយ សារតែ ខ្ញុំហាក់ដូចជា មិនស្រណុកខ្លូន នៅមុខកញ្ចក់ កាម៉េរា ទៀតនោះទេ ហើយប្រហែលជា ខ្ញុំត្រូវងាក មកធ្វើខាងអ្នក ដឹកនាំរឿង វិញម្តង"។ បន្ថែមពី នេះទៅទៀតនាង បានបន្តថា "ខ្ញុំមិន ដែលគិតថា ខ្ញុំអាចក្លាយជា អ្នកដឹកនាំរឿង នោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុង ការងារនេះ ពីព្រោះវា អាចធ្វើឲ្យ ខ្ញុំសប្បាយ ចិត្តជាង ការថតសម្តែង"។

ចំពោះ នាងAngelina ធ្លាប់បាន ដឹកនាំរឿង ដោយខ្លួនឯង គឺបាន២រឿងរួចមកហើយ និងពេលបច្ចុប្បន្ននេះ នាងក៏ កំពុង ដឹកនាំ និងសម្តែង ដោយ ផ្ទាល់ ជាមួយនឹង ស្វាមីរបស់នាង គឺលោក Brad Pitt ក្នុងរឿង "By the Sea "ផងដែរ។ ជាមួយគ្នា នេះដែរ នាងបាននិយាយថា "ការដឹកនាំ រឿងនេះ (By the Sea) វាមិនមែនជា ការងាយស្រួលនោះទេ ជាខ្សែភាពយន្ត ដែលពិបាក មួយ និងមានបញ្ហា បន្តិចបន្តួច សម្រាប់ ពួកយើងទាំង ២នាក់ ដែលត្រូវ ដឹកនាំផង សម្តែងដោយ ខ្លួនឯងផង។ ប៉ុន្តែពួកយើង នៅតែពុះពារ រាល់បញ្ហា ទាំងអស់នេះ និងខិតខំ ទាំងអស់គ្នា ដែលវាជារឿង ដ៏ល្អប្រសើរមួយ"។

ថ្វីបើនាង សុខចិត្តបោះបង់អាជីពការ សម្តែងក្នុងពេលខាងមុខ ប៉ុន្តែនាងបានប្រាប់បន្ថែម ទៅសារព័ត៌ មានថា "នឹងអាច ថតរឿង បាន២ ទៅ៣រឿង ទៀត មុននឹងបញ្ឈប់ ហើយនឹងយកពេល ធ្វើការជាអ្នក ដឹកនាំ ពេញម៉ោងវិញម្តង"៕

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះ រឿងនេះ?




ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]