បរទេស៖ អ្នកវិទ្យាសាស្ត្រចិន បានបង្ហាញថា ហ្សែន មួយប្រភេទ របស់មនុស្ស បានធ្វើឲ្យ មនុស្សមួយ ចំនួន ទំនងជាចង់ នៅតែឯង និង មិនចង់បានគូស្នេហ៍ ដូចមនុស្សដទៃឡើយ។

អ្នកវិទ្យាសាស្ត្របាន បញ្ជាក់ថា មនុស្សមាន ហ្សែនប្រភេទនេះ គឺមានអារម្មណ៍ មិនមានផាសុកភាព នៅពេលមាន ទំនាក់ទំនង ស្នេហា ជិតស្និទ្ធ ដែលវាជា បញ្ហាលំបាកនាំឲ្យ ពួកគេពិបាក បង្កើតទំនាក់ ទំនងស្នេហា ឬ អាចធ្វើឲ្យពួកគេ មានឱកាសខ្ពស់ ក្នុងការ ងាយបែកបាក់ស្នេហា។

ការពិសោធន៍នេះ គឺបានធ្វើ ឡើងដោយ អ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ Peking ទីក្រុងប៉េកាំង ប្រទេសចិន។ អ្នក វិទ្យាសាស្រ្ត បានធ្វើ តេស្តដោយ យកសក់របស់ និសិ្សតចិន ៦០០នាក់ ជាគំរូ ក្នុងការសិក្សា ហ្សែនមួយប្រភេទ ត្រូវបានហៅថា 5-HTA1 ដែលបាន បែងចែកជា ពីរប្រភេទផ្សេងគ្នា គឺក្រុមតាំង ដោយអក្សរ G និងក្រុមអក្សរ C ។ ក្នុងនោះ ៦០ ភាគរយនៃក្រុម G គឺមិនមាន គូស្នេហា ហើយ ក្នុងនោះក៏មាន ការពិសោធន៍ទៅលើ តួនាទី ហ្សែន 5-HTA1 ក្នុងខួរក្បាល បានរកឃើញ ក្រុម G មាន សេរ៉ូតូមីន(Serotomin) ដែលជា សារធាតុគីមី កំណត់លើអារម្មណ៍ និងសុភមង្គល ស្នេហាតិចតួច គឺបណ្តាល ធ្វើឲ្យមនុស្ស ក្រុមប្រភេទ G នេះពិបាកក្នុងការ បង្កើតភាព ស្និទ្ធិស្នាល ក្នុងរឿងស្នេហា ជាងមនុស្សដទៃ។ បន្ថែមពីនេះ ក្រុមប្រភេទ G គឺមានអារម្មណ៍ តឹងតែង និង ភ័យព្រួយ ក្នុងទំនាក់ ទំនងស្នេហា ផងដែរ។

អ្នកស្រាវជ្រាវ ថាការសិក្សា លើសិស្សនិស្សិត ដោយសារតែ និស្សិតមានពេលវេលា ទំនេរច្រើន និង មាន សេរីភាព ក្នុងការ បង្កើត ទំនាក់ទំនង ស្នេហា ។ ហើយអ្នកស្រាវជ្រាវ ក៏បញ្ជាក់ថា មនុស្ស មាន ហ្សែន ប្រភេទ នេះមិនប្រាកដថា មិនមាន គូស្នេហ៍រហូតនោះទេ ពីព្រោះថា កត្តាជំរុញពី សង្គម និង គ្រួសារ អាចនាំឲ្យ មនុស្សប្រភេទនេះ មានគូស្នេហ៍ និង អាចឈានដល់ការ រៀបការផងដែរ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រ និង អ្នកជំនាញក៏បាន ណែនាំថា ហ្សែន និង ពូជ ពីកំណើត ពិតជាកំណត់ លើ អាកប្បកិរិយា ប៉ុន្តែមនុស្សនៅ តែមានជម្រើស ក្នុងការប្រែជីវិត ដោយមិនឲ្យ ហ្សែនឬពូជ មកកំណត់ ឬត្រួតត្រាលើ ជីវិតរបស់យើងនោះឡើយ៕

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]