បរទេស៖ មកដល់សព្វថ្ងៃនេះ រឿងរ៉ាវដែលទាក់ទង មនុស្សក្រៅភព ឬយើងតែងហៅថា ពួក Alien នេះហាក់មាន ភាពចម្រូងចម្រាស ជាច្រើនមកហើយ ដែលមានការ លើកឡើង មួយចំនួនថា ពួក Alien គ្រាន់តែជា ការប្រឌិតបែប វិទ្យាសាស្រ្តប៉ុណ្ណោះ មិនមានពិត ប្រាកដឡើយ។ ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត មួយក្រុម បានបង្ហើបថា ពួកគេ បានប្រទះឃើញ ភពមួយ ដ៏ចម្លែក ដែលអាចជា កន្លែងសម្រាប់ពួក Alien រស់នៅទៀតផង។

ផ្អែកលើរបាយការណ៍ ដែលចេញដោយ ក្រុមអ្នកវិទ្យាសាស្រ្តនោះ បានបញ្ជាក់អំពី មូលហេតុដែល ធ្វើឲ្យមានការ សន្និដ្ឋានថាពួក Alien អាចនឹងមានមែន នោះដោយសារតែ មានការរកឃើញ ភពមួយដែល មានសារធាតុចម្លែកៗ ដែលគួរឲ្យកត់សម្គាល់ គឺវាពោរពេញទៅដោយ ឧស្ម័នកាបូន ដែលខុសពីផែនដី របស់យើងដែល ពោរពេញទៅដោយ ឧស្ម័នអុកស៊ីសែន។ ហើយឧស្ម័នប្រភេទនេះ អាចជាគន្លឹះសំខាន់ សម្រាប់ទ្រទ្រង់ ជីវិតនៃពពួក Alien ព្រោះថាមានតែ ប្រភេទបាក់តេរី ប៉ុណ្ណោះដែល ត្រូវការឧស្ម័នកាបូន សម្រាប់ទ្រទ្រង់ ជីវិតរបស់ពួកវា។

លោកសាស្ត្រាចារ្យ Dirk Schulze-Makuch អ្នកដឹកនាំក្នុង ការស្រាវជ្រាវនេះ បាននិយាយថា “ជាធម្មតា ភពផ្សេងៗពិតជា កម្រមាន បរិមាណនៃ ឧស្ម័នកាបូន ដ៏ច្រើនបែបនេះណាស់ ហើយវាក៏មិនងាយ កើតឡើង ដោយឯកឯងដែរ ចំណុចនេះហើយ ដែលធ្វើឲ្យ ខ្ញុំមានការសង្ស័យ ថាអាចជាទង្វើ របស់ពពួក Alien សម្រាប់បង្កើតនូវ សារធាតុសម្រាប់ ទ្រទ្រង់ជីវិតរបស់ ពួកគេ”។ គាត់បានបន្ថែមទៀតថា “ប្រសិនបើជា យើងមានឱកាស បានទៅដល់ទីនោះ ដើម្បីស៊ើបអង្កេតផ្ទាល់ ច្បាស់ជាអស្ចារ្យ ប៉ុន្តែរឿងបែបនេះ វាពិបាក តែយើងកំពុងតែស្រាវជ្រាវ បន្ថែមទៀតដែរ”។

នេះគឺជាការ អះអាងថ្មីមួយទៀត អំពីវត្តមានរបស់ ពពួក Alien ដែលមកទល់ពេលនេះ មិនមានភស្តុតាង ឬ តម្រុយជាក់លាក់ ណាមួយដែល បង្ហាញថា ពួក Alien ពិតជាមាន ប្រាកដមែនឡើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]