អាមេរិក ៖ ប្រិយមិត្ត ប្រាកដជាបាន ជ្រាបហើយថា ត្រីដូហ្វីន គឺជាសត្វ ដែលឆ្លាត និង គួរឲ្យស្រលាញ់ ហើយយើងធ្លាប់តែឃើញវា បង្ហាញសមត្ថភាពផ្សេងៗ ឲ្យភ្ញៀវទេសចរ មានភាពរីករាយ នៅតាមបណ្តា រម្មណីយដ្ឋាន មួយចំនួន។ យ៉ាងណាមិញ វីដេអូឃ្លីបមួយ បានបង្ហាញពីនារី នារីវ័យក្មេងម្នាក់ អាចធ្វើឲ្យ ត្រីដូហ្វីន សើចសប្បាយរីករាយ ដែលមិនគួរឲ្យជឿ។

នារីវ័យក្មេងរូបនេះ មានឈ្មោះ  Bonnie Anna ជាអ្នកសំដែង ប្រចាំនៅផលិតកម្ម FunDipped បានទៅទស្សនា សួនសត្វក្រោមទឹក ឈ្មោះ Sea World Orlando ដែលពេលនោះ នាងបាន សំដែង កីឡាកាយសម្ព័ន្ធ ឲ្យត្រីដូហ្វីនមើល គឺជាទិដ្ឋភាព ដ៏គួរឲ្យស្រលាញ់បំផុត ដែលវាសើច និង រំភើប ជាមួយនឹងការទស្សនា មនុស្សសំដែង ឲ្យវាមើលដូច្នេះ។

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]