អង់គ្លេស ៖ នេះពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបុរសម្នាក់ ចេះតែមានអាការៈឈឺក្បាល និង ធុំក្លិនចម្លែក រហូតទ្រាំមិនបាន ក៏ទៅមន្ទីរពេទ្យ ពិនិត្យមើល ស្រាប់តែ ឃើញតេនញ៉ាដ៏កម្រ មួយប្រភេទ រស់នៅក្នុងខួរក្បាល អស់រយៈ ពេល ជាង ៤ ឆ្នាំ ។

តេនញ៉ានេះ ត្រូវបានអ្នកស្រាវជ្រាវ មើលឃើញថាវាបាន ផ្លាស់ចលនាចម្ងាយ ៥ សង់ទីម៉ែត្រ ពីខួរក្បាល ខាងស្តាំ ទៅខួរក្បាល ខាងឆ្វេង។ ក្នុងនោះដែរ បុរសវ័យ ៥០ ឆ្នាំ រូបនេះ មានដូនតា ជាជនជាតិចិន ប៉ុន្តែសព្វថ្ងៃ គាត់រស់នៅក្នុងប្រទេស អង់គ្លេស គឺបានទៅលេង ប្រទេសចិន ជារឿយៗ ដែលពេល នោះហើយ គឺគាត់បានបរិភោគ សាច់ឆៅ និង ផឹកទឹក ដែលមានតេនញ៉ា នៅក្នុងនោះ បន្ទាប់មក តេនញ៉ានោះ ក៏បានធ្វើចលនា បន្តិចម្តងៗ ចូលទៅក្នុង ខួរក្បាលរបស់គាត់។

យ៉ាងណាមិញ បុរសវ័យ ៥០ ឆ្នាំម្នាក់នេះ ត្រូវបានគ្រូពេទ្យ វះកាត់យក តេនញ៉ានេះ ចេញពីខួរក្បាល ហើយផងដែរ។ ប៉ុន្តែ បន្ទាប់ពី វះកាត់រួច គាត់បា នទទួលថ្នាំព្យាបាល ជាប្រចាំ ដើម្បីកុំឲ្យមាន បញ្ហាផ្សេងៗ កើតឡើង ទៅលើប្រព័ន្ធ ខួរក្បាល របស់គាត់បន្តទៀត។ គួរបញ្ជាក់ផងដែរ ក្នុងករណីបែបនេះ គឺតេនញ៉ា អាចធ្វើឲ្យអ្នកជំងឺ មានជំងឺរលាក ជាលិការាងកាយ និង អាចធ្វើឲ្យ អ្នកជំងឺ ប្រកាច់ ,ឈឺក្បាល និង បាត់ការចង់ចាំទៀតផង។

ក្នុងនោះដែរ តេនញ៉ាដ៏កម្រនេះ អ្នកស្រាវជ្រាវ មិនទាន់អាច កំណត់អត្តសញ្ញាណ នៃប្រភេទ ពូជ របស់វាឲ្យ បានជាក់ លាក់ និង មិនទាន់ រកឃើញ ពីកម្រិតប៉ះពាល់ ដល់សុខភាពមនុស្ស នៅឡើយទេ៕

រួបភាព បង្ហាញពី តេនញ៉ា ធ្វើចលនា ពីខួរក្បាលខាងឆ្វេង ទៅខាងស្តាំ

ប្រភព ៖  Asiaone

ដោយ ៖ ណា 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]