សហរដ្ឋអាមេរិក៖ បុរសវ័យ២០ឆ្នាំម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបាន ប្រព្រឹត្តិអំពើ ដ៏អាក្រក់ និងឃោរឃៅបំផុត ដោយបាន ចាប់រំលោភ លោកយាយ វ័យ១០១ឆ្នាំម្នាក់ យ៉ាងព្រៃផ្សៃបំផុត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ២០ឆ្នាំម្នាក់ មានឈ្មោះថា Antoine Devon Pettis ត្រូវបានប៉ូលីស ឃាត់ខ្លួន បន្ទាប់ពីបាន ចាប់រំលោភ លោកយាយ វ័យ១០១ឆ្នាំម្នាក់ ក្រោយពីបាន លួចចូលទៅក្នុងផ្ទះ លោកយាយ រងគ្រោះ ដែលស្ថិតក្នុង ទីក្រុង Milwaukee នៃរដ្ឋ Wisconsin សហរដ្ឋអាមេរិក ក្នុងគោលបំណង ចូលលួចទ្រព្យសម្បត្តិ។

ប្រភពដដែល បានបន្តទៀតថា ដោយសារតែឃើញ ជនរងគ្រោះ កំពុងតែដេក នៅលើគ្រែ តែម្នាក់ឯង ឃើញឱកាសល្អ ជនល្មើសឈ្មោះ Pettis ក៏បានប្តូរគំនិត ពីការចូលលួច ទ្រព្យសម្បត្តិ ទៅចាប់រំលោភ ជនរងគ្រោះតែម្តង។

ជាមួយគ្នានេះដែរ ជនល្មើសរូបនោះ បានឆ្លើយសារភាព ប្រាប់ប៉ូលីសថា គាត់បានប្រើប្រាស់ ស្រោមអនាម័យ ទៀតផង នៅពេលដែល ចាប់រំលោភ ជនរងគ្រោះ ព្រោះជាការ គិតទុកមុនដែរ។

ទោះបីជាយ៉ាងណា ក៏ដោយ ទោសឧក្រិដ្ឋ របស់ជនល្មើស វ័យ២០ឆ្នាំរូបនេះ មិនអាចលើកលែង ឬបន្ធូរបន្ថយ បានឡើយ ដោយជនល្មើស អាចត្រូវ ដាក់ទោស ឲ្យជាប់គុក រយៈពេល ចាប់ពី៥៨ឆ្នាំ ឡើងទៅ។

ចំនែកឯជនរងគ្រោះ ដែលមានវ័យចំណាស់ ១០១ឆ្នាំ ក្រោយពេលកើតហេតុ ត្រូវបានបញ្ចូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

ជនល្មើស

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]