ភ្នំពេញ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ iOne Canadia ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំ មានសិទ្ធិ ស្របច្បាប់ នាំចូល និង ចែកចាយផលិតផល Apple មកកាន់ទីផ្សារ ព្រះរាជា ណាចក្រ កម្ពុជា បាននាំមក នូវព្រឹត្តិការណ៍ ដ៏អស្ចារ្យ និងធំបំផុតសំរាប់ អតិថិជនទាំងអស់ តាមរយៈការ បើកសម្ពោធ និងចាប់ផ្តើម ចេញលក់ ជាផ្លូវការ នូវទូរស័ព្ទ iPhone 6 & 6 Plus។ កម្មវិធីដ៏មហោឡារឹកនេះ គឺទទួលបាននូវ ការអញ្ជើញ ចូលរួមជា គណៈអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៏ សុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និង លោកស្រី សុខ សុភ័ក្ត្រ អគ្គនាយិការ ក្រុមហ៊ុន iOne ព្រមទាំងភ្ញៀវ កិត្តិយស និងបណ្តាអ្នក សារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។


តាមការបញ្ជាក់របស់ក្រុមហ៊ុន iOne បានឲ្យដឹងថា ការបើកសម្ពោធ និងចាប់ផ្តើមចេញលក់ ជាផ្លូវការ នូវទូរស័ព្ទ iPhone 6 & 6 Plus នៅក្នុង ទីផ្សារទូរស័ព្ទ ប្រទេសកម្ពុជានាពេលនេះ គឺបាន បង្ហាញ ឲ្យឃើញពីភាព ជោគជ័យថ្មីមួយទៀត សម្រាប់ក្រុមហ៊ុន iOne នៅក្នុងការបំពេញ តម្រូវការ ជូនដល់អតិថិជន ពីព្រោះថា ផលិតផលថ្មីនេះ គឺជាសមាជិកមួយ ដ៏សំខាន់នៅ ក្នុងចំណោម ផលិតផល Apple ទាំងអស់ ហើយនិងជា ទូរស័ព្ទស្មាតហ្វូន ដែលមាន លក្ខណៈទំនើប កំពុងតែមានការ ពេញនិយមបំផុត ពីសំណាក់អ្នក ប្រើប្រាស់ទាំងអស់ ទាំងនៅក្នុង ប្រទេសកម្ពុជា និងនៅលើ ពិភពលោក។ ម្យ៉ាងទៀត នេះគឺជាការបើកនូវ ទំព័រសករាជថ្មី មួយទៀតផងដែរ សម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទទំនើបនៅក្នុង ប្រទេសកម្ពុជា គ្រប់ៗគ្នា ពីព្រោះថា អតិថិជនទាំងអស់ ដែលបានជាវ នូវទូរស័ព្ទ iPhone 6 & 6 Plus ពីក្រុមហ៊ុន iOne នឹងលែងមាន ការព្រួយបារម្ភ អំពីផលលំបាកនានា ដែលបានកើត មានឡើង នាពេលកន្លងមក ចំពោះការប្រើប្រាស់ ទូរស័ព្ទ iPhone របស់ពួកគាត់ ដែលក្រុមហ៊ុន iOne មានមជ្ឈមណ្ឌល សេវាកម្ម ដែលទទួលសិទ្ធិពី Apple ផ្ទាល់។ ក្រុមហ៊ុន iOne ប្តេជ្ញានឹងខិតខំ ធ្វើយ៉ាងស្វែងរកនូវ ផលិតផលថ្មី និងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាដំណោះ ស្រាយ ល្អឥតខ្ចោះ ដើម្បីធ្វើឲ្យអតិថិជន ទាំងអស់មានភាព ងាយស្រួស និងមានភាព ជឿជាក់ កាន់តែខ្លាំងថែមទៀត ក្នុងការ ប្រើប្រាស់ ផលិតផល Apple ជាពិសេស គឺទូរស័ព្ទ iPhone 6 & 6 Plus ដែលកំពុងមាន វត្តមានជាផ្លូវការ នៅពេលនេះ។

ក្រុមហ៊ុន iOne បានបន្ថែមឲ្យដឹងទៀតថា ការដែលទទួលបាន នូវជោគជ័យនេះ គឺដោយសារ តែ មានកិច្ចខិត ខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំទាំងអស់ នៅក្នុងការបំពេញការងារ យ៉ាងល្អឥតខ្ចោះ ជាមួយ នឹងក្រុមហ៊ុន iOne ក៏ដូចជាការ បំពេញការងារ យ៉ាងសកម្មរបស់ បុគ្គលិកគ្រប់ៗគ្នា ដែលបង្កើត បាននូវស្នាដៃ ដ៏ល្អបំផុតនៅក្នុង ការចែក ចាយផលិតផល និងការបំរើ សេវាកម្ម ជួនអតិថិជនឲ្យទទួល បាននូវភាពជឿជាក់ នាពេលកន្លងមក។ អ្វីដែលរឹត តែពិសេសនោះ គឺក្រុមហ៊ុន iOne គឺជាក្រុមហ៊ុនដ៏ធំមួយ តែមួយគត់នៅក្នុងទីផ្សារ បច្ចេកវិទ្យារបស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានបទ ពិសោធន៍ ជោគជ័យជា ច្រើនឆ្នាំមកហើយ ជាមួយនឹង ការនាំចូល និងចែកចាយ ផលិតផល Apple ជាច្រើនប្រភេទ រួមមានដូចជា ឧបករណ៍ iPad ឧបករណ៍ចាក់ភ្លេង iPod ម៉ាស៊ីនកុំព្យូទ័រយូរដៃ និងលើតុម៉ាក Apple ក៏ដូចជា Accessories មួយចំនួនទៀត។ ហើយថែមទាំងមាន Service Center សំរាប់បំរើសេវាកម្ម ជូនអតិថិជន ដែលផ្តល់សិទ្ធិ ពីក្រុមហ៊ុន Apple ទៀតផង។

បច្ចុប្បន្ននេះ ក្រុមហ៊ុន iOne មានចំនួន ៦សាខា នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលសាខាទីមួយ iOne Canadia មានអាស័យដ្ឋាន ស្ថិតនៅជាន់ផ្ទាល់ដី អគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថិព្រះមុនីវង្ស កែងផ្លូវក្រមួនស ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី ផ្សារទំនើបសុវណ្ណា ទូរស័ព្ទលេខ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី ផ្សារទំនើបរតនាផ្លាហ្សា តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ទូរស័ព្ទលេខ 023 88 31 01, សាខាទីបួន iOne Monivong មានអាស័យដ្ឋានស្ថិតនៅ អគារលេខ 463 មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីត ក្រសួងទេសចរណ៍ ទូរស័ព្ទលេខ 023 22 22 40, សាខាទីប្រាំ iOne Siem Reap មានអាស័យដ្ឋានស្ថិតនៅ ផ្សារទំនើប Lucky Mall ជាន់ទី២ ផ្លូវស៊ីវត្ថា មណ្ឌល២ សង្កាត់ស្វាយជ្រុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19, និងសាខាទីប្រាំមួយ iOne Service Center ថ្មីនេះគឺមានទីតាំង ស្ថិតនៅជាន់ទី២ អគារលេខ២៥ តាមបណ្តោយ មហាវិថីម៉ៅសេទុង ជាប់នឹង ស្ថានអគ្គរដ្ឋទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕



បញ្ចូលអត្ថបទដោយ ៖ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]