ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្ម ភាពវាយប្លន់ យកទូរស័ព្ទ IPhone5 មួយគ្រឿងពី ស្ដ្រីម្នាក់ជា បុគ្គលិកនៅ ភោជនីយដ្ឋាន សៀងហៃ ត្រូវបានកម្លាំងនគរបាល មូលដ្ឋានខណ្ឌ ៧មករា ចាប់ខ្លួន ក្រោយពីជន សង្ស័យរូបនេះ បានធ្វើ សកម្មភាពកាល ពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ ៧មករា បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ យ៉ែម ចិន្ដា ហៅចាន់ធារិទ្ធ អាយុ៣៣ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ ។ ដោយឡែកជនរង គ្រោះឈ្មោះ សុង ដាលីន អាយុ ៣២ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៩៩E2 ផ្លូវលេខ ១៣៤ ភូមិ៦ សង្កាត់មិត្ដភាព ខណ្ឌ៧មករា។

ស្ដ្រីរងគ្រោះ សុង ដាលីន បានរៀបរាប់ ពីដំណើររឿងថា មុនពេលកើតហេតុ ពោល នៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នាងបានចេញពី កន្លែងធ្វើការនៅ ភោជនីយដ្ឋាន សៀងហៃ ស្ថិតនៅក្នុងសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ ត្រឡប់ទៅផ្ទះរបស់ ខ្លួននៅចំណុច កើតហេតុខាងលើ ។

ស្ដ្រីរងគ្រោះបាន បញ្ជាក់ទៀតថា ពេលដែលនាងឡើង ទៅលើជាន់ទី២ មិនបានចាប់ អារម្មណ៍ ស្រាប់តែជនសង្ស័យ ឡើងតាមពី ក្រោយនិងស្រែក ខ្លាំងៗថា មីចុយម្រ៉ាយ ហ្គែងវ៉ៃប្អូនអញ ពេលនោះ ធ្វើឱ្យនាងមាន ការស្រឡាំងកាំង យ៉ាងខ្លាំង រួចជននេះក៏ ស្ទុះទៅច្របាច់ក ហើយធាក់មួយ ជើងបណ្ដាល ឱ្យដួលយកទូរស័ព្ទ រត់គេចខ្លួនដោយ សុវត្ថិភាព ។

ក្រោយពីមានករណីនេះ កើតឡើងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើ ការស្រាវជ្រាវ ហើយឈាន ទៅដល់ ការចាប់ខ្លួនជន សង្ស័យយកមកសួរ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។ ដោយឡែកទូរស័ព្ទ ត្រូវបាន ប្រគល់ទៅ ឱ្យជនរងគ្រោះវិញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]