ខេត្តកំពង់ឆ្នាំង ៖ យុវសិស្ស៤នាក់ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង ធ្វើការចាប់ខ្លួន យកមកអធិការដ្ឋាន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២០ វិច្ឆិកា ២០១៤ បន្ទាប់ពីពួកគេនាំគ្នា ស្ពាយដាវលាក់ ក្នុងកាបូបចូលទៅក្នុង បរិវេណវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ដើម្បីរកគូ សត្រូវសងសឹក ។

ប្រភពបានឱ្យដឹងថា យុវសិស្សខាងលើ ១-ឈ្មោះ ញ៉ើញ សុធា អាយុ២០ឆ្នាំ ២-ឈ្មោះយ៉ុន សុថែ អាយុ២០ឆ្នាំ ៣-ឈ្មោះ ជ្រើន វ៉ាន់ ថុន  អាយុ២០ ឆ្នាំ និង ៤-ឈ្មោះហេង គឹមសាក់ អាយុ២១ឆ្នាំ ពួកគេទាំង ៤នាក់មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់
ឆ្នាំង ។

ប្រភពបន្តថា តាមចម្លើយសារភាព របស់ជនទាំង ៤នាក់នោះថា កាលពីសប្តាហ៍កន្លងទៅ ឈ្មោះញ៉ើញ សុធា បានជិះម៉ូតូមក លេងសួន ច្បារកង្រី ពេលនោះត្រូវយុវជន មួយក្រុមជាសិស្សវិទ្យាល័យ ព្រះបាទសុរាម្រឹត បានព្រួតគ្នា វាយទៅលើឈ្មោះសុធា នេះឡើងទ្រមខ្លួន តែឈ្មោះសុធា មិនហ៊ានតដៃទេ ព្រោះគេមានគ្នាច្រើន ។ ស្រាប់តែនៅរសៀល ថ្ងៃកើតហេតុនេះ ឈ្មោះ សុធា បានទទួលទូរសព្ទ័ ពី មិត្តភក្តិថា អ្នកដែលវាយ ឈ្មោះសុធាឯង ពីថ្ងៃមុនបានចូល មកវិទ្យាល័យក្រុងកំពង់ឆ្នាំង ។

ភ្លាមនោះឈ្មោះ ញ៉ើញ សុធា ដែលកំពុងផឹកស្រវឹង ស្រាប់ផង បានបបួលបក្សពួក មានគ្នា៤នាក់ លាក់ដាវសាមូរ៉ៃ១ដើម ក្នុងកាបូបស្ពាយ ហើយនាំគ្នាជិះម៉ូតូ ២គ្រឿងចូល ទៅក្នុងវិទ្យាល័យ បំណងទៅរកគូ សត្រូវដើម្បីសងសឹក ប៉ុន្តែគ្រាន់តែជិះចូល ផុតរបងសាលា ត្រូវលោក គ្រូបង្រៀនឃើញ មានការសង្ស័យ ក៏ចាប់ឆែកកាបូប នោះឃើញដាវ សាម ម៉ូរ៉ៃមួយដើម ទើបរាយការណ៍ ប្រាប់សមត្ថកិច្ច ទទួលយកមក អធិការនគរបាល ក្រុងតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]