បន្ទាប់ពីកម្មវិធី ប្រលងចម្រៀង លំដាប់ថ្នាក់ ពិភពលោក The Voice Cambodia បានរសាយខ្លួន ចេញពីអារម្មណ៍ របស់អ្នកគាំទ្រ ដ៏ច្រើនលើសលុប ដែលបញ្ចប់រដូវកាល ទីមួយ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដោយរកឃើញ ម្ចាស់ពានរង្វាន់ បេក្ខជន ប៊ុត សីហា មកពីខេត្តកំពង់ស្ពឺ និងជាកូនក្រុម របស់ Coach សុវណ្ណរាជ រួចមកហើយនោះ នាថ្ងៃអាទិត្យ សប្តាហ៍នេះ កម្មវិធីផ្សេងមួយទៀត ដែលមិនមែន ជាការប្រលង សម្លេងនោះទេ ប៉ុន្តែជាការប្រលង សមត្ថភាព នឹងវិលមកបំពេញចំណីចក្ខុ របស់មហាជននោះគឺ កម្មវិធី ប្រលងសមត្ថភាព លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent។

ក្នុងនោះដែរ គេសង្កេតឃើញ មានអ្នកលេងហ្វេសប៊ុក ជាច្រើន គ្រប់ស្រទាប់វ័យ បានអន្ទះអន្ទែង រង់ចាំមើលថាតើ កម្មវិធីប្រលង សមត្ថភាព ដែលមានលោក ព្រាប សុវត្ថិ កំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកនាង ខាត់ សុឃីម អមជាមួយនឹង តារាកំប្លែង នាយកុយ ជាគណៈកម្មការនោះ អាចនឹងទាក់ទាញ អារម្មណ៍ មហាជន ដូចកម្មវិធី The Voice Cambodia ដែរឬទេ?

គួរបញ្ជាក់ផងដែរថា កម្មវិធី Cambodia’s Got Talent នឹងចាក់ផ្សាយ ជូនទស្សនា នៅបីថ្ងៃទៀតប៉ុណ្ណោះ ចាប់ពីវេលាម៉ោង ៨ នាទីយប់ តទៅ ដោយមានបេក្ខជន និង បេក្ខនារី ជាច្រើនរូប ធ្វើការសម្តែង និង បញ្ចេញសមត្ថភាព នៅលើឆាក ជូនមហាជន ដែលមិនធ្លាប់មានពីមុនមក នោះទេ ដូចនេះ សូមរង់ចាំ តាមដានទាំងអស់គ្នា៕



វីដេអូ៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ