ចិន៖ ជាការពិតណាស់ ការស្វែងរកកន្លែង ទំនេរមួយដើម្បី ចតរថយន្ត គឺពិតជាពិបាក សម្រាប់ទីក្រុង ដ៏មមាញឹកនៅ ក្នុងប្រទេសចិន ដោយសារតែ រឿងនេះហើយ ទើបមនុស្សជាច្រើន បាននឹកឃើញ នូវវិធីប្លែកៗ ដ៏អស្ចារ្យ ដើម្បីរក្សាកន្លែង ទុកឲ្យទំនេរ ដែលអាចឲ្យពួកគេ ងាយស្រួល ចតរថយន្ត ហើយក្នុងនោះ គឺវិធីមួយដែល ត្រូវបានទទួល ការកោតសរសើរ យ៉ាងច្រើនដោយ បានយកសត្វមាន់រស់ ឲ្យទៅចាំកន្លែង។

ជាទូទៅ ប្រជាជនដែលរស់នៅ ក្នុងរមណីយដ្ឋាន Qingdao នៃខេត្ត Shandong របស់ប្រទេសចិន បានយករបស់ធម្មតា មួយចំនួនមក ដាក់ចោលលើ កន្លែងទំនេរ ដើម្បីរារាំងកុំឲ្យ អ្នកដទៃមកចត រថយន្តរបស់ ពួកគេនៅកន្លែងនេះ ប៉ុន្តែកាលពី ពេលថ្មីៗនេះ យើងទើបតែបានឃើញ នូវគំនិតដ៏ ប៉ិនប្រសប់មួយទៀត ដែលម្ចាស់រថយន្តម្នាក់ បានយកសត្វមាន់រស់ មួយក្បាលមកទុក នៅកន្លែងទំនេរ ដោយគ្រាន់តែចង កុំឲ្យវាដើរ ទៅឆ្ងាយនិង មានចំណីព្រមទាំង ទឹកនៅទីនោះស្រាប់ ហើយការធ្វើបែបនេះ គឺដើម្បីរក្សាកុំឲ្យ មានអ្នកដទៃមក ចតរថយន្តនៅទីនោះបាន។

នេះអាចហៅបានថា វាគឺជាវិធីដ៏ ល្អបំផុតមួយ ព្រោះថារាល់ដង មនុស្សជាច្រើន បានយកកៅអី, តុ ជាដើម មកដាក់ដើម្បី ទុកកន្លែង តែរបស់ទាំងនោះ គឺពិតជាអាច លើកចេញបាន យ៉ាងងាយ ក៏ប៉ុន្តែសម្រាប់ មាន់រស់មួយក្បាលវិញ ប្រហែលជាពិបាក បន្តិចហើយ តើមានអ្នកណាហ៊ាន យកចេញទៅ?

គួរបញ្ជាក់ផងដែរថា ការយកមាន់រស់ មកឲ្យចាំកន្លែង បែបនេះគឺជាលើកដំបូង ហើយដែលមិនធ្លាប់ មានអ្នកណាឃើញ ថាធ្វើបែបនេះ ពីមុនមកឡើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]