បរទេស៖ ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនា និងស្គាល់ពី ឃាតករសម្លាប់មនុស្ស ដ៏សាហាវទាំង៣៥ ដែលអ្នកនឹងស្មានមិនដល់ និងមិនដែលប្រុងប្រយ័ត្ន។ ចង់ដឹងថា ឃាតករសម្លាប់មនុស្ស ក្នុងមួយពព្រិចភ្នែក ទាំងនោះមានអ្វីខ្លះ ទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖

១. ឆ្នុកដបស្រាស៊ាំប៉ាញ


ឆ្នុកដបស្រាស៊ាំប៉ាញ សម្លាប់មនុស្ស២៤នាក់ ក្នុងមួយឆ្នាំ។

២. ម៉ាស៊ីនភេសជ្ជៈ

ម៉ាស៊ីនភេសជ្ជៈ បានរលំសង្កត់មនុស្ស យ៉ាងតិច២នាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក។

៣. អាងងូតទឹក

អាងងូតទឹក សម្លាប់មនុស្ស ១៦នាក់ ក្នុងមួយឆ្នាំ នៅចក្រភពអង់គ្លេស។

៤. ការរួមភេទខ្លាំងពេក

នៅសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ មានមនុស្ស ៣៩នាក់ បានគាំងបេះដូងស្លាប់ ដោយសារតែ រួមភេទខ្លាំងពេក។

៥. ការនៅស្ងៀម មិនបញ្ចេញសកម្មភាព

ការនៅស្ងៀម មិនបញ្ចេញសកម្មភាព អ្វីទាំងអស់ បានធ្វើឲ្យមនុស្ស ៥.៣លាននាក់ បានស្លាប់ នៅក្នុងឆ្នាំ ២០០៨ ដែលមានចំនួនច្រើន ជាងអ្នកស្លាប់ដោយ ប្រើប្រាស់ថ្នាំញៀនទៅទៀត។

៦. ម៉ាស៊ីនអាំងនំបុ័ង

ម៉ាស៊ីនអាំងនំបុ័ង បានសម្លាប់មនុស្ស ៤៥នាក់ ក្នុងឆ្នាំ ២០០៣។

៧. ខ្យងទឹកសាប

ខ្យងទឹកសាប សម្លាប់មនុស្ស ១០,០០០នាក់ ក្នុងមួយឆ្នាំ ដោយចម្លងជំងឺ។

៨. អក្សរគ្រូពេទ្យ

ការប្រើប្រាស់ថ្នាំ ច្រើនហួសកំណត់ ព្រោះតែអក្សរគ្រូពេទ្យ សរសេរមិនច្បាស់ ពិបាកអាន បានសម្លាប់មនុស្ស ច្រើនជាង ៧,០០០នាក់ ជាងរៀងរាល់ឆ្នាំ។

៩. សំភារៈប្រើដៃស្តាំកាន់

ផលិតផល ដែលផលិតមក ប្រើបានតែដៃស្តាំ បានសម្លាប់ អ្នកប្រើដៃឆ្វេង ២,៥០០នាក់ ក្នុងមួយឆ្នាំ។

១០. ថ្នាំ Viagra

មនុស្សប្រុស ៥,៦០០នាក់ បានស្លាប់ដោយសារ ប្រើប្រាស់ថ្នាំ Viagra។

១១. ដំរីទឹក

ដំរីទឹក សម្លាប់មនុស្ស ៣០០នាក់ ក្នុងមួយឆ្នាំ ដែលចំនួននេះ ច្រើនជាងការស្លាប់ ដោយសារសត្វពស់ ខ្លា និងខ្លាឃ្មុំទៅទៀត។

១២. ឆ្កែព្រៃ

នៅក្នុងមួយឆ្នាំ មនុស្សច្រើនជាង ២៥,០០០នាក់ បានស្លាប់ ដោយសារឆ្កែព្រៃខាំ។

១៣. ផ្សែង និងឧស្ម័ន

ផ្សែងភ្លើង ផ្សែងចង្ក្រាន និង ឧស្ម័នជីវម៉ាស់ បានសម្លាប់មនុស្សប្រមាណ ៤លាននាក់ ក្នុងមួយឆ្នាំ ដែលអត្រានេះ ខ្ពស់ជាងអ្នកស្លាប់ ដោយសារមេរោគ អេដស៍ទៅទៀត។

១៤. ថ្នាំបំបាត់ការឈឺចាប់

ថ្នាំបំបាត់ការឈឺចាប់ បានសម្លាប់មនុស្ស ១៥,០០០នាក់ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក។

១៥. គ្រឿងសង្ហារឹម

ក្នុងមួយឆ្នាំ មានមនុស្ស៩០០នាក់ នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារ ធ្លាក់ពីលើគ្រឿង សង្ហារឹមផ្សេងៗ។

១៦. សំភារៈវេជ្ជសាស្ត្រ

កំហុសបច្ចេកទេស ក្នុងសម្លាប់មេរោគ សំភារៈវេជ្ជសាស្ត្រ បានសម្លាប់មនុស្ស ៤៤០,០០០នាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក។

១៧. កំដៅកើនឡើងខ្លាំង

កំដៅកើនឡើងខ្លាំង បានសម្លាប់មនុស្ស កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

១៨. ផ្លែដូង

មនុស្សស្លាប់ដោយសារ ផ្លែដូងធ្លាក់លើ ច្រើនជាងចំនួនមនុស្ស ដែលស្លាប់ដោយសារ ពស់ចឹក១៥ដង។

១៩. ការខំប្រឹងហួសហេតុ ក្នុងការលេងកីឡា

ការខំប្រឹងហួសហេតុ ក្នុងការលេងកីឡា បានសម្លាប់មនុស្ស ៣៦នាក់ ក្នុងមួយឆ្នាំ។

២០. ធាត់ពេក

ភាពធាត់ហួសពេក បានសម្លាប់មនុស្ស ៣០,០០០នាក់ ជារៀងរាល់ឆ្នាំ។

២១. គ្រឿងស្រវឹង

គ្រឿងស្រវឹង បានឆក់យក ជីវិតមនុស្ស ច្រើនជាង មេរោគអេដស៍ និងរបេងទៅទៀត។

២២. ជណ្តើរ

នៅសហរដ្ឋអាមេរិក មានមនុស្ស៧០០នាក់ បានស្លាប់ដោយសារ ធ្លាក់ពីលើជណ្តើរ ក្នុងមួយឆ្នាំ។

២៣. សត្វឃ្មុំ

ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក មានមនុស្ស៦១នាក់ ត្រូវឃ្មុំទិចស្លាប់។

២៤. ខ្ញែរសមុទ្រ

ក្នុងមួយឆ្នាំ សត្វខ្ញែរសមុទ្រ បានសម្លាប់មនុស្ស ពី២០ទៅ៤០នាក់ នៅប្រទេសហ្វីលីពីន។

២៥. សោណា

កន្លែងសោណា បានសម្លាប់មនុស្ស ២៥នាក់ក្នុងមួយឆ្នាំ។

២៦. ផ្ទាំងទឹកកក

ទឹកកករលាយ ធ្លាក់មកទាំងផ្ទាំង បានសម្លាប់មនុស្ស ច្រើនជាង១២នាក់ ក្នុងមួយឆ្នាំៗ នៅប្រទេសរុស្ស៊ី។

២៧. កាំជ្រួច

កាំជ្រួចបានសម្លាប់មនុស្ស ប្រហែល១២នាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក។

២៨. ជាតិពុល

ការប៉ះពាល់ជាមួយ ជាតិពុលដោយចៃដន្យ បានសម្លាប់មនុស្ស ២,០០០នាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក។

២៩. តេនញ៉ា

តេនញ៉ា បានសម្លាប់មនុស្ស ២,០០០នាក់ ក្នុងមួយឆ្នាំ។

៣០. ស្រមោចភ្លើង

សត្វស្រមោចភ្លើង បានខាំធ្វើឲ្យមនុស្សស្លាប់ ចំនួន៨០នាក់ នៅសហរដ្ឋអាមេរិក។

៣១. ការទិញឥវ៉ាន់ (Shopping on black Friday)
ការទិញឥវ៉ាន់ (Shopping on black Friday) បានធ្វើឲ្យមនុស្សស្លាប់ ៥៥០នាក់ ជារៀងរាល់ឆ្នាំ។

៣២. ផ្លេកបន្ទោរ

ផ្លេកបន្ទោរ បានសម្លាប់មនុស្ស ១០,០០០នាក់ ជារៀងរាល់ឆ្នាំ។

៣៣. ស្ទះដង្ហើម

មានមនុស្ស ៦០០នាក់ បានស្ទះដង្ហើមស្លាប់ ដោយសារ របស់នៅក្បែរខ្លួន ក្នុងមួយឆ្នាំៗ។

៣៤. ការផ្ញើរសារ

ការផ្ញើរសារពេល កំពុងបើកបរ បានសម្លាប់មនុស្ស ៦,០០០នាក់ ជារៀងរាល់ឆ្នាំ។

៣៥. ធ្លាក់ពីលើគ្រែ

ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានមនុស្ស ៤៤០នាក់ បានស្លាប់ដោយសារ គេងធ្លាក់ពីលើគ្រែ។

ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]