នៅទីបំផុត ខ្មែរឡូត បានរកឃើញ អ្នកឈ្នះរង្វាន់ នៅក្នុងកម្មវិធី Sony Photo Contest ហើយ ដោយអ្នកឈ្នះរបស់យើង មានចំនួន ២រូប។ តោះ មកមើល រូបថត និង ស្គាល់ ស្រីស្អាត និង ប្រុសសង្ហារ ទាំងពីរនាក់នេះ បន្តិចទៅមើល!

ដូចខ្មែរឡូត បានប្រកាស ពីដើមមកហើយថា រង្វាន់ទូរស័ព្ទដ៏ទំនើបម៉ាក Xperia C3 នឹងប្រគល់ជូន ទៅដល់ អ្នកដែលបាន ចូលរួមលេងកំសាន្ត នូវការថតរូប ជាមួយនឹង SONY ដោយតម្រូវឲ្យទទួល ការពេញចិត្ត ចុច Like ពីមហាជន បានច្រើនជាងគេបំផុត។

ចាប់ពីថ្ងៃ បើកកម្មវិធីដំបូង រហូតមកទល់ថ្ងៃបិទកម្មវិធី យុវជន ឃឹម សុចាន់វីរៈ សិក្សានៅ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានទទួល ប្រជាប្រិយភាពដាច់គេ ដោយមានការចុច គាំទ្រ ចំនួន 7,037 LIKES ក្លាយជាម្ចាស់រង្វាន់ ទូរស័ព្ទដ៏ទំនើប ម៉ាក Sony Xperia C3 ចំនួនមួយគ្រឿង ឧបត្ថម្ភធំដោយ ក្រុមហ៊ុន Sony ផ្ទាល់តែម្តង។

ទោះជាយ៉ាងណា ក្រៅពីរង្វាន់ ការគាំទ្រចុច Like ច្រើនជាងគេ ហើយនោះ Sony និង Khmerload បានផ្តល់ឱកាស ដល់អ្នកចូលរួម យើងម្នាក់ទៀត ដល់កញ្ញា អឿន ស៊នសិរីរចនា សិក្សានៅ វិទ្យាស្ថានភាសាបរទេស នូវរង្វាន់ ទូរស័ព្ទ Sony Xperia C3 មួយគ្រឿងដែរ ដែលថតបាន ស្អាតជាងគេបំផុត។

នេះជាកម្មវិធី កំសាន្តមួយ ដែល Sony ផ្តល់ជូននូវរង្វាន់ យ៉ាងពិសេស ដល់ប្រិយមិត្ត ដែលបាន ចូលរួមលេង ខណៈទូរស័ព្ទ ម៉ាក Sony Xperia C3 នេះ ជាប្រភេទ ស្មាតហ្វូន ដ៏ទំនើបមួយ ដែលកំពុងតែ ទទួលបានការពេញនិយម បំផុត នៅជុំវិញពិភពលោក ព្រោះតែគុណភាព និង មុខងារ ដ៏អស្ចារ្យរបស់វា៕

ខាងក្រោមនេះ ជារូបថត របស់ អ្នកទាំងពីរ ដែលបានឈ្នះរង្វាន់ Sony Xperia C3 ៖


រូបភាព: ខ្មែរឡូត ប្រគល់រង្វាន់ជូន ប្រិយមិត្ត ឃឹម សុចាន់វីរៈ ដែលទទួលបាន Like ច្រើនជាងគេបំផុត


រូបភាព: ខ្មែរឡូត ប្រគល់រង្វាន់ជូន ប្រិយមិត្ត អឿន ស៊នសិរីរចនា ដែលថតបាន ស្អាតជាងគេ


រូបភាពរបស់ ប្រិយមិត្ត ឃឹម សុចាន់វីរៈ ដែលទទួលបាន ការចុច Like ច្រើនជាងគេបំផុត


រូបភាពរបស់ ប្រិយមិត្ត អឿន ស៊នសិរីរចនា ដែលថតបាន ស្អាតជាងគេ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]