បរទេស: ខ្មោចជញ្ជក់ឈាម ឬក៏ Vampire គឺសំដៅលើ បុគ្គលដែលស្លាប់ ហើយដើរ ជញ្ជក់ឈាម ជនដទៃ ដើម្បីបន្តជីវិត រស់របស់ពួកគេ។ ខ្មោចជញ្ជក់ឈាម ស្ថិតនៅរស់រវើក ក្នុងជំនឿបុរាណ របស់ជនជាតិ លោក ខាងលិច តាំងពីដើមរហូតមក ហើយប្រជាជនអាស៊ី និងប្រជាជននៅ តំបន់ ដទៃទៀត ក៏បានដឹងបាន យល់ខ្លះៗពីវាផងដែរ តាមរយ: គំនូរជីវចល រឿងព្រេង ពិសេស ខ្សែភាពយន្ត នានាជាដើម។ ទោះជាបាន ដឹងរឿងរ៉ាវ មួយចំនួនទាក់ទងនឹង ខ្មោចជញ្ជក់ឈាម ក្នុងជំនឿ របស់ពួកអ៊ឺរ៉ុប ខ្លះហើយក្តី ប៉ុន្តែក៏នៅមានអាថិ៍កំបាំង មួយចំនួនទៀត ដែលអ្នក អាចមិនធ្លាប់បានដឹង ហើយបើចង់ដឹងថា អាថិ៍កំបាំងដែល ទាក់ទងនឹង ខ្មោចជញ្ជក់ឈាម ទាំងនោះជាអ្វី សូមអាននៅខាងក្រោម ទាំងអស់គ្នា :

. កាលពីសម័យ Black Death (ពេលដែលមាន ជំងឺឆ្លងដ៏សាហាវដែល បណ្តាលឲ្យមនុស្ស រាប់លាននាក់ស្លាប់) នៅអ៊ឺរ៉ុប ប្រជាជន បានបញ្ចុះសព សាច់ញាតិរបស់ពួកគេ ដែលស្លាប់ ដោយសារជំងឺ ដោយយកថ្ម ញាត់ក្នុងមាត់ របស់សាកសព។ ការធ្វើដូចនេះគឺជាខ្លាច សាកសពទាំងនោះ រស់ឡើងវិញ ហើយដើរជញ្ជក់ឈាម អ្នកស្រុក។

. មិនមាន ជំនឿបុរាណណាមួយ និយាយឲ្យច្បាស់ ពីរឿងដែល បិសាចជញ្ជក់ឈាម ខ្លាចពន្លឺថ្ងៃ ដូចដែលគេ សំដែងក្នុងខ្សែភាពយន្ត ដូចសព្វថ្ងៃនោះទេ។

. ដូចគ្នាដែរ ប្រពៃណី និង ជំនឿបុរាណ ក៏មិនបានបង្ហាញថា បិសាចជញ្ជក់ឈាម មានវេទមន្ត ឬ មន្តអាគម អ្វីនោះដែរ។

. សម័យបច្ចុប្បន្ន គេនិយាយថា មនុស្សដែលក្លាយខ្លួនជា បិសាចជញ្ជក់ឈាម គឺបណ្តាលមកពី ការខាំរបស់បិសាចជញ្ជក់ឈាម តែបើជំនឿ បុរាណគេ អះអាងថា អ្នកដែលមាន សក់ពណ៌ក្រហមខ្លាំង ពីកំណើត កូនដែលឥតខាន់ស្លា មនុស្សដែលប្រព្រឹត្តអាក្រក់ ស្លាប់ទៅក៏អាចនឹង កើតទៅជាបិសាច ជញ្ជក់ឈាមបានដែរ។

. មានវិធីម្យ៉ាង ដែលគេអាចបង្ការ កុំឲ្យក្លាយជា បិសាចជញ្ជក់ឈាម នៅពេលដែលវាខាំ វិធីនោះ គឺអ្នកត្រូវផឹកទឹក លាយជាមួយ កំទេចផេះ ដែលគេបាន មកពីការ បូជាបិសាចជញ្ជក់ឈាម។

. ជំនឿបុរាណបានពោលថា បើសិនជានរណាម្នាក់ ក្លាយខ្លួន ជាបិសាចជញ្ជក់ឈាមហើយ អ្នកដែលនឹងក្លាយជាបិសាច បន្ទាប់គឺប្រពន្ធ ឬប្តីរបស់ពួកគេ ដោយសារតែ មនុស្សទាំង២ ជាអ្នកដែលជិតស្និទ្ធគ្នាបំផុត។ ពេលខ្លះគេជឿថា បិសាចជញ្ជក់ឈាម អាចបង្កើតកូនមក ជាបិសាចដូចគ្នាទៀតផង។

. វិធីសាស្ត្រ ដែលគេជឿថា អាចសំលាប់ បិសាចជញ្ជក់ឈាម បានគឺមានដូចជា ការដុត ការជះទឹកខ្មេះដែល ដាំពុះទៅលើក្បាលបិសាច និង ការកប់បិសាចនោះ ដោយដាក់មុខ ទៅក្រោមជាដើម (មិនកប់ផ្ងារ)។

. ចាស់ៗនិយាយថា បិសាចជញ្ជក់ឈាម ផ្លាស់ប្តូរឆ្អឹងរបស់ ពួកគេ ដោយចំណាយពេល ៤០ ថ្ងៃ គ្រានោះ គេមិនមានរូបរាងពិត ប្រាកដនោះទេ ការប្តូរឆ្អឹងបែបនេះ គឺដើម្បីឲ្យ សត្រូវកាន់តែមាន ការលំបាកក្នុង ការសំលាប់ពួកគេ។

. របស់មួយចំនួនដែល បិសាចជញ្ជក់ឈាមខ្លាច មានដូចជា ដែក អំបិល ទឹកដែលហូរ និង ជីអង្កាមជាដើម (peppermint)។

១០. បិសាចជញ្ជក់ឈាម ត្រូវបានគេជឿថា ភាគច្រើន នៅពេល ដែលពួកគេ នៅរស់គឺជាកសិករ ប៉ុន្តែគេមិន ចាត់ទុកបិសាច ជញ្ជក់ឈាម ជាមនុស្សល្អ ដែលដើរជួយ សង្គ្រោះគេនោះទេ។

ទោះជា Vampire ឬ ខ្មោចជញ្ជក់ឈាម ជាជំនឿរបស់ ប្រជាជនអ៊ឺរ៉ុប យ៉ាងណាក្តី ក៏ប៉ុន្តែ នៅតាមប្រទេស ជាតិសាសន៍ដទៃ ក៏គេមានរឿងព្រេង និង ជំនឿរៀបរាប់ពី បិសាចជញ្ជក់ឈាម ដូចគ្នាដែរ គ្រាន់តែ រូបរាង ឈ្មោះ វិធីការពារ និង សំលាប់ខ្មោច របស់ពួកគេខុសគ្នាប៉ុណ្ណោះ។ ដោយឡែក បើតាមគេហទំព័រ Wikipedia បានចាត់ទុក ខ្មោចអាបក្នុង ជំនឿបុរាណខ្មែរ ក្នុងក្រុមបិសាច ជញ្ជក់ឈាមដែរ ដោយ គេហទំព័រ ដដែលបាន រៀបរាប់ថា អាប គឺតែងតែមាន ភេទស្រី ហើយវាចូលចិត្តស៊ីសួត បេះដូង និង បឺតឈាម ទាំងសត្វដែលងាប់ និងនៅរស់៕

តើមិត្តអ្នកអានជឿថាលើ លោកនេះមានបិសាច ជញ្ជក់ឈាមដែរ ឬទេ?

ប្រភព: OMGFACT & WIKI

ដោយ: Roth

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]