ខេត្តបន្ទាយមានជ័យ ៖ សពបុរសម្នាក់ដែល គេប្រទះឃើញក្នុង ចំការប្រេងខ្យល់ កាលពីថ្ងៃទី ១៨ វិច្ឆិកា ២០១៤ មកដល់ថ្ងៃទី២០ វិច្ឆិកា នេះត្រូវសាច់ញាតិ ចេញមកដាក់ពាក្យបណ្តឹង នៅនគរបាលក្រុងថា សពត្រូវជនសង្ស័យ សម្លាប់ប្លន់យកម៉ូតូ មួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ តាំងពីល្ងាច ថ្ងៃទី១៧ វិច្ឆិកា។

ជនរងគ្រោះឈ្មោះសោម ដែន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ទោះបីជាបែបណា ទាក់ទិនករណី ខាងលើនេះ មានប្រភពមួយពី ស្រុកម៉ាឡៃបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជន សង្ស័យ២នាក់ដែល សង្ស័យថា អាចជាប់ពាក់ព័ន្ធនឹង ករណីឃាតកម្មប្លន់ សម្លាប់ជនរងគ្រោះ តែសមត្ថកិច្ចមិន ទាន់បង្ហើបឱ្យដឹងនៅឡើយទេ។

គួររំលឹកថា បុរសម្នាក់មានអាយុ ប្រហែល២០ឆ្នាំត្រូវបាន គេប្រទះឃើញស្លាប់ ក្នុងប្រលាយទឹកនៃ ចម្ការប្រេងខ្យល់មួយ កាលពីរសៀលថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមិនដឹង ពីមូលហេតុនៅឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]