កូរ៉េខាងត្បូង៖ ក្មេងស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ Brenna Youn ដែលអ្នកតែងតែ ឃើញនាង នៅតាមបណ្តាញ សង្គមហ្វេសបុក និង អ៊ីនស្តាក្រាមនោះ គឺបច្ចុប្បន្ននេះ នាងទទួលបាន ភាពល្បីល្បាញ យ៉ាងខ្លាំង មិនត្រឹមតែ នៅក្នុងតំបន់អាស៊ី ប៉ុណ្ណោះទេ ថែមទាំងនៅ តំបន់មជ្ឈឹមបូព៌ា ទៀតផង។

ចំពោះ Brenna Youn តែងទទួលបាន កាដូយ៉ាងច្រើន ពីអ្នកគាំទ្រ ដែលចូលចិត្ត និង ស្រឡាញ់នាង នៅពេលឃើញ នាងសម្តែង រឺក៏ ការថតរូប បែប Cute នៅមុខកញ្ចក់កាម៉េរា។ បន្ថែមពីនេះទៅទៀត ម្តាយរបស់នាង ក៏បានថ្លែងអំណរគុណ ទៅដល់មហាជន ដែលគាំទ្រ Brenna Youn ហើយមិនតែប៉ុណ្ណោះ មានអ្នកចុច Follow នៅក្នុងបណ្តាញ អ៊ីនស្តាក្រាម ទៅដល់ ១.១លាននាក់ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រី វ័យ៥ឆ្នាំ ម្នាក់នេះ ជាកូនកាត់ កូរ៉េ-ហ្វីលីពីន ដែលម្តាយ ជាជនជាតិ ហ្វីលីពីន និងឪពុក ជាជនជាតិកូរ៉េ ហើយបច្ចុប្បន្ន នាងកំពុងរស់នៅ ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានោះដែរ នាងមិនត្រឹមតែ មានមុខគួរឲ្យ ស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំង ចេះសម្តែង តាមចម្រៀង រាំ និងអាច កាច់ស្ទាយថតស្អាតៗ ជាមួយនឹង សម្លៀកបំពាក់ និង កាបូបឡូយៗរបស់នាង។

អ្វីដែលគូរឲ្យ ភ្ញាក់ផ្អើលទៀតនោះ កាលពីចុងខែ ឧសភា មានអ្នកមានស្តុកស្តម្ភ ជនជាតិអ៊ឺរ៉ាប់ម្នាក់ បានអញ្ចើញ ក្រុមគ្រួសាររបស់ Brenna Youn  ឲ្យទៅលេង ទីក្រុង Dubai ដែលថ្លៃស្នាក់នៅ ចំនួន ២សប្តាហ៍ គឺគាត់ ជាអ្នកចេញទាំងអស់ ហើយឲ្យពួកគេ ស្នាក់នៅ សណ្ឋាគារដ៏អស្ចារ្យ ថែម ទៀតផង។

ថ្វីបើក្រុមគ្រួសាររបស់ Brenna Youn  រងការរិះគន់ នូវការបង្ហោះរូបថត កូនស្រីច្រើន ហួសហេតុពេក  ក៏ឪពុករបស់នាង នៅតែជឿជាក់ថា កូនស្រី របស់គាត់ ពិតជា មានទេពកោសល្យ យ៉ាងពិតប្រាកដ ដែលឲ្យអាចមនុស្ស ជាច្រើននាក់ សើចសប្បាយបាន៕

តោះមើលរូបថតរបស់នាង ខាងក្រោមទាំងអស់គ្នា៖











ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]