ភ្នំពេញ៖ កាលពីម្សិលមិញនេះ ខ្មែរឡូត បានចុះផ្សាយ អត្ថបទមួយ ទាក់ទងទៅ នឹងថាតើ iPhone 6 និង iPhone 6 Plus ពិតជា មានដាក់ លក់ជា ផ្លូវការ ក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២១ ខែវិច្ឆិកា ថ្ងៃស្អែកមែនទេ?

គួរបញ្ជាក់ថា រឿងរ៉ាវ ខាងលើ កំពុងតែ ក្លាយទៅ ជារឿង ដ៏ក្ដៅគគុក សម្រាប់ ប្រជាពលរដ្ឋក្នុង ប្រទេសកម្ពុជា មួយចំនួន ដែលនិយម ប្រើប្រាស់ ទូរស័ព្ទដៃ ម៉ាក អាយហ្វូន (iPhone) ដែលនៅ ក្នុងនោះ ក៏មាន ពាក្យចចាមរ៉ាម ថែមទៀតថា៖ តែពិតដែររឺទេ? បើមានលក់ ជាផ្លូវការមែន ច្បាស់ជាមាន លក់នៅ ក្រុមហ៊ុន iOne ជាក់ ជាមិនខាន ដោយសារតែ ក្រុមហ៊ុន iOne ជាក្រុមហ៊ុនជំនាញ លើ ផលិតផល Apple តាំងពី ឆ្នាំ ២០០៦ មកម្ល៉េះ លើសពីនេះទៅ ទៀតក្រុមហ៊ុន ជំនាញមួយនេះ មានសាខាជាច្រើន និងមានមជ្ឈមណ្ឌល សេវាកម្មជួសជុល ផ្ទាល់ខ្លួន ថែមទៀតដូចនេះ វារឹតតែធ្វើ អោយអតិថិជន មានទំនុកចិត្តខ្ពស់ ។ 

ទីបំផុត ខ្មែរឡូត បាន ប្រទះឃើញ នៅក្នុង ទំព័រហ្វេសប៊ុក ជាផ្លូវការ របស់ ក្រុមហ៊ុន iOne ពិតជា មានការដាក់ តាំងលក់ និងមកដល់ នាថ្ងៃទី ២១ ខាងមុខនេះមែន។ យ៉ាងណាមិញ សូមឲ្យ ហ្វេន ដែលចូលចិត្ដ ប្រើប្រាស់ ម៉ាកទូរស័ព្ទ iPhone ចូលរួម អបអរសាទរ ក៏ដូចជា ទន្ទឹម រងចាំ នៅថ្ងៃស្អែក ទាំងអស់គ្នា និងអាចតាមដាន ព័ត៌មាន បន្ថែម តាមរយៈ https://www.facebook.com/iOneCambodia ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]