ដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៤

(FORD ADVENTURE 2014)

ឆ្នាំនេះ ម្ចាស់រថយន្តFORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្តADVENTURE ដ៏អស្ចារ្យ ឆ្ពោះ ទៅកាន់ ខេត្ត កោះកុង ប្រទេសកម្ពុជា  ខេត្តត្រាត និងខេត្តចន្ទបុរី ប្រទេសថៃ 

ភ្នំពេញ ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៤-- ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ ក្រុមហ៊ុន អអឹមអេ ខេមបូឌា នឹងកាន់តែ សប្បាយរីករាយ ជាមួយ ដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តចន្ទបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួនជាង៦០គ្រឿង។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៤នេះ រៀបចំ ដោយក្រុមហ៊ុន អអឹមអេ ខេមបូឌា (RMA Cambodia) នៅក្នុង ប្រទេសកម្ពុជា និងឧបត្តម្ភកម្មវិធី ដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈ ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន ស្រាបៀរ អង្គរ CAMBREW LTD ហើយមានការចូលរួមសហការជាមួយ ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken & Dairy Queen។ ក្នុងដំណើរកំសាន្តដ៏អស្ចារ្យនេះ មានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៤ ដោយមានអ្នក ដំណើរ ប្រមាណ ៣០០នាក់ ហើយពួកគេនឹង រីករាយ ជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ និង ទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏រ៉ូមែនទិច នៅលើ ឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាល និងការចូលទស្សនា ចំការអង្កាំ យ៉ាងធំល្វឹងល្វើយ នៃខេត្តត្រាត ប្រទេសថៃ។ លើសពីនេះទៅទៀត  អ្នកចូលរួម ទាំងអស់ នឹងមាន ឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារ ទំនើបនៃ ទឹកដី ខេត្តចន្ទបុរី ប្រទេសថៃថែមទៀតផង។

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ, ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ហើយឆ្នាំ២០១៣ ក៏បានទៅទឹកដី ប្រទេសឡាវ ម្តងទៀត ដោយមានចំនួនអ្នកចូលរួម កើនឡើង ជាបន្តបន្ទាប់ ។

លោក រ៉ាមី សារ៉ាហ្វ អគ្គនាយក គ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុន ឧបត្ថម្ភទាំងអស់ ដែលបាន ជួយគាំទ្រ ដល់ដំណើរការ នៃកម្មវិធីដំណើរ កំសាន្ត FORD Adventure ឆ្នាំ២០១៤ នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាងឆ្នាំមុនៗ ថែមទៀត ៕

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត បានមានប្រសាសន៍ថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ ២០១៤នេះ មានភាព អស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង៦០គ្រឿង ធ្វើដំណើរឆ្លង កាត់ទឹកដីខេត្ត កោះកុង ហើយឆ្ពោះទៅ ទឹកដីខេត្តត្រាត និង ខេត្ត ចន្ទបុរី ប្រទេសថៃ ដែលធ្វើអោយ អតិថជន FORD ទទួលបានបទ ពិសោធន៍ ក្នុងការបើកបរ និងទស្សនា តំបន់ទេសចរណ៍ នៅទឹកដីប្រទេស ថៃផងដែរ។”

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹម តែជាការ កំសាន្តសប្បាយ ប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការ ទំនាក់ទំនងគ្នាល្អ ការជួយគ្នា ទៅវិញទៅ មករបស់អតិជន FORD និងបុគ្គលិករបស់់ ក្រុមហ៊ុន អអិមអេ ខេមបូឌា។


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]