អាមេរិក៖ វាជាគំនិតដ៏ល្អ មួយទៀតហើយ សម្រាប់អ្នកដែល ចូលចិត្តជិះកង់ កំសាន្ត ឬ ក៏ដើម្បីហាត់ប្រាណ ព្រោះថាពេលនេះ មានដបទឹកពិសេសមួយ សម្រាប់ដាក់តាមកង់ របស់លោកអ្នក ដែលវាអាចបម្លែង ខ្យល់ឲ្យក្លាយទៅ ជាទឹកផឹកសម្រាប់ អ្នកបានយ៉ាងងាយ។

យោងតាមប្រភព ព័ត៌មានបាន បញ្ជាក់ថា ឧបករណ៍មួយនេះ ឈ្មោះថា Fontus ត្រូវបានដាក់ ភ្ជាប់ជាមួយតួកង់ ហើយវាត្រូវបានបំពាក់ ជាមួយបច្ចេកវិទ្យា ដ៏ទំនើបមួយ ក្នុងការប្រើប្រាស់ ចរន្តអគ្គីសនី ដើម្បីបំលែងសីតុណ្ហភាព ដែលត្រជាក់ឲ្យ ក្លាយទៅជាទឹកដ៏ស្រស់ថ្លា ដែលអាចទទួលទានបាន។ នេះមានន័យថា នៅពេលដែល កង់ជិះទៅមុខ ខ្យល់នឹងបឺត ចូលមកក្នុង តាមរយៈបំពង់ នៅខាងលើ ហើយវាក៏បានបំលែង ខ្យល់ទាំងនោះ ឲ្យក្លាយជាទឹក និង ហូរចូលក្នុងដប ដែលដាក់ នៅជាប់តួកង់ខាងក្រោម។

លោក Kristof Retezár ដែលជានឹកឃើញ បង្កើតនូវឧបករណ៍ ដ៏អស្ចារ្យនេះឡើង បាននិយាយថា “នេះគឺជាគំនិត ដ៏អស្ចារ្យមួយ ព្រោះថាពេលខ្លះ អ្នកជិះកង់តែងតែ ជួបបញ្ហា ខ្វះទឹកផឹក នៅពេលដែល ពួកគេធាក់កង់ ទៅកន្លែងឆ្ងាយៗ ដូច្នេះឧបករណ៍នេះ គឺជាដំណោះស្រាយ ដ៏ល្អសម្រាប់ពួកគេ”។ គាត់បានបញ្ជាក់ បន្ថែមទៀតថា “វាមានសមត្ថភាព អាចបំលែង បានទឹកចំណុះ ១លីត្រ នៅពេលដែល អ្នកជិះកង់ ក្នុងសីតុណ្ហភាព ២០ អង្សារសេ រយៈពេលមួយម៉ោង។ ម្យ៉ាងវិញទៀត វាក៏អាចការពារ មិនឲ្យដីឬធូលី ហុយចូលទឹក ក្នុងដបនោះផងដែរ”។

នេះគឺជា ឧបករណ៍ច្នៃប្រឌិត ដ៏អស្ចារ្យមួយ ទៀតហើយ និង ជាផលប្រយោជន៍ ដ៏អស្ចារ្យសម្រាប់ អ្នកដែលចូលចិត្ត ជិះកង់។ រីឯតម្លៃនៃ ឧបករណ៍មួយនេះវិញ ត្រូវបានបង្ហើប ឲ្យដឹងថាអាច មានតម្លៃចាប់ពី ២៥ដុល្លារ ដល់ ៤០ដុល្លារ ហើយអាចនឹងមាន ការកែច្នៃបន្ថែម ផ្សេងទៀតផងដែរ៕

តើប្រិយមិត្ត ពេញចិត្ត នឹងការបង្កើតថ្មីនេះ ដែរឬទេ? មានយោបល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]