ឆេកូស្លូវ៉ាគី៖ ស្ថាបត្យករម្នាក់ បានបង្កើត ផ្ទះនៅតាមផ្លូវ ដែលអាចដាក់ផ្ទាំង ផ្សាយពាណិជ្ជកម្មធំៗ សម្រាប់អ្នកដែលគ្មាន ផ្ទះសម្បែងស្នាក់នៅ ដោយអាចឲ្យអ្នក ទាំងនោះ រកប្រាក់ចំណូល សម្រាប់ ផ្គត់ផ្គង់ជីវភាព តាមរយៈកម្រៃ បានមកពី ការជួលដាក់ ផ្សាយពាណិជ្ជកម្មផងដែរ។

លោក Slovak Michal Polacek មានគំនិតច្នៃប្រឌិតថ្មី បង្កើតគំរោងមួយ មានឈ្មោះថា Gregory ដោយធ្វើផ្ទះនៅ តាមដងផ្លូវ ដាក់ផ្ទាំងផ្សាយ ពាណិជ្ជកម្មធំៗ ដើម្បីជួយ ដល់ជនអនាថា គ្មានផ្ទះសម្បែង ដែលធ្វើឡើងពីខាងក្រៅ ដូចកន្លែងដាក់ផ្ទាំង ផ្សាយពាណិជ្ជកម្មធំៗ ប៉ុន្តែខាងក្នុងគឺ ជាកន្លែងស្នាក់នៅ មានទាំងកន្លែងគេង ផ្ទះបាយ និងបន្ទប់ទឹក។ ការធ្វើផ្ទះនេះឡើង មិនត្រឹមតែជួយឲ្យ ជនអនាថាទាំងនោះ មានកន្លែងស្នាក់នៅ សមរម្យនោះទេ គឺថែមទាំង ជួយឲ្យពួកគេ អាចរកប្រាក់ចំណូល ពីការជួលដាក់ ផ្ទាំងផ្សាយពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ជីវភាព បានទៀតផង។

ជាមួយគ្នានេះដែរ គំរោង Gregory នេះ ក៏មានការ ជួយសហការពី លោក Matej Nedorolik និង លោក Martin Lee Keniz ដោយធ្វើយុទ្ធនាការ Kickstarter ក្នុងការស្វែងរកជំនួយ ៤១,០០០ ផោន (៦៤,០២៣ដុល្លារ) ដើម្បីធ្វើដើមទុន សម្រាប់ធ្វើគំរូផ្ទះដំបូង និង ដើម្បីសាកល្បង នូវគំនិតមួយនេះ។ ក្នុងនោះដែរ ការធ្វើការរៃអង្គាសប្រាក់ ជាង៤ម៉ឺនផោននោះ គឺសុំឲ្យ សប្បុរសជន បរិច្ចាគប្រាក់តែម្នាក់ ១ផោនប៉ុណ្ណោះ ដើម្បីប្រែក្លាយ គំនិតពួកគេ ឲ្យទៅជាការពិត ដើម្បីជួយដល់ ជនអនាថាទាំងនោះ ឲ្យមានកន្លែង ស្នាក់នៅសមរម្យ។

យ៉ាងណាមិញ លោក Polacek ដែលជាអ្នកបង្កើត នូវគំរោងមួយនេះ បាននិយាយថា មនុស្សនៅជុំវិញពិភពលោក ក៏អាចអនុវត្ត តាមគំរោង Gregory នេះដែរ ដើម្បីរួមចំណែក ជួយដល់ជនអនាថា ទាំងអស់ ឲ្យមានផ្ទះស្នាក់នៅ និង អាចរកប្រាក់ចំណូលបាន ដែលការជួយនេះ វាប្រសើរជាងអ្វី ដែលយើងធ្លាប់ធ្វើ ដោយផ្តល់ជាអាហារ ឬ ប្រាក់ដល់ពួកគេ ប៉ុន្តែមិនបានផ្តល់ ជំរកដល់ពួកគេនោះ៕

រូបភាពផ្ទះគំរូ ដែលគេគ្រោងនឹងធ្វើ សម្រាប់ជនអនាថា៖






ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]