ភ្នំពេញ (១៨ វិច្ឆិកា ២០១៤) -- ធនាគារ ហ្វីលីព ភីអិលស៊ី មានមោទនភាពក្នុងនាមជា ធនាគារដំបូងក្នុង ប្រទេស កម្ពុជា ដោយនាំមក ជូន ប្រជាជនកម្ពុជានូវ គណនីសន្សំដែលបន្ថែមដោយ ការធានា រ៉ាប់រង អាយុជីវិតសម្រាប់ ជីវិតសម្រាប់ អតិថិជន។ គណនីនេះមានឈ្មោះថា គណនីសន្សំសម្រាប់កុមារ ដែលតម្រូវឱ្យ ការដាក់ប្រាក់បញ្ញើ ដំបូងទាបត្រឹមតែ ១០ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយនេះគឺជា សមរម្យសម្រាប់ ប្រជាជនខ្មែរជាទូទៅ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លំាង កម្ពុជាមានប្រជាជនវ័យក្មេង ប្រហែលជា ៥០% ដែលមាន អាយុ ២២ឆ្នាំ និងក្មេង ជាងនេះ។ ដូចនេះ គណនីសន្សំសម្រាប់កុមារ នឹងជួយឱ្យឪពុក ម្តាយទំាងឡាយអាច រៀបចំផែនការដើម្បី អនាគតកូនៗ របស់ពួកគាត់ ក៏ដូចជាបណ្តុះនូវ ទម្លាប់ល្អក្នុង ការសន្សំប្រាក់ដល់ពួកគេ។

“យើងជឿជាក់លើការបង្ហាត់កូនៗពីជំនាញគ្រប់គ្រងប្រាក់បានល្អតាមរយៈការ ផ្សារភ្ជាប់ នូវទម្លាប់ សន្សំប្រាក់ តំាងពីក្មេង។ ការដាក់ ប្រាក់ សន្សំក្នុង គណនីសន្សំសម្រាប់កុមារ ជាមួយ ធនាគារ ហ្វីលីព ភីអិលស៊ី នឹងទទួលបានការ ប្រាក់បានកាន់ តែច្រើនបើ ធៀបនឹងធនាគារដទៃទៀត។” លោក ហាន់ ប៉េងគាន់ នាយក គ្រប់គ្រងទូទៅនៃ ធនាគារ ហ្វីលីព ភីអិលស៊ី បានថ្លែងបន្ថែមថា “អាស្រ័យហេតុនេះ ហើយក្មេងៗកាន់ តែឆាប់ចាប់ផ្តើមសន្សំ នោះពួកគាត់ក៏នឹង ទទួលបានទឹកប្រាក់ សន្សំកាន់តែច្រើន ក្នុងរយៈពេល យូរអង្វែង។”

ជាមួយការប្រាក់ចាប់ពី ១.៥% និងបន្តកើនឡើងខ្ពស់ដល់ទៅ ៣% ក្នុងមួយឆ្នំា គណនីសន្សំ សម្រាប់ កុមារ របស់ ធនាគារ ហ្វីលីព ភីអិលស៊ី ជួយ ឱ្យមាតាបិតារៀបគម្រោងដើម្បីផ្តល់ហិរញ្ញវត្ថុ ដល់ការអប់រំ របស់កូនៗ ពួកគាត់។ លើសពីនេះទៀត ការធានារ៉ាប់ រងអាយុជីវិត ចំពោះអតិថិជន (មាតាបិតា) នឹងការពារអនាគត របស់កូនៗ ព្រោះថា កូនៗនឹងទទួលបានទឹកប្រាក់សន្សំជាក់ស្តែងក្នុងគណនី រួមនឹងតម្លៃទឹក ប្រាក់ធានារ៉ាប់រងសរុប ប្រសិនបើមាន ហេតុការណ៍ជាយថា ហេតុណាមួយកើតឡើង។

លោកអ្នកអាចបើក គណនីសន្សំសម្រាប់កុមារ នៅឯសាខាណាមួយក្នុងចំណោមសាខាទំាង ៤ របស់ ធនាគារ ហ្វីលីព ភីអិលស៊ី ដែលមានទីតំាងក្នុងរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នករកបានតាមរយៈគេហទំព័រ www.phillipbank.com.kh




បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]