បរទេស៖ បើតាមរបាយការណ៍ យុទ្ធធានាការ របស់ក្រុម Walkfree ប្រឆាំងនូវ ភាពជាទាសករ បានថ្លែងថា មានមនុស្សជិត ៣៦លាននាក់ ទូទាំងពិភពលោក ឬ ស្មើនឹង ០.៥ ភាគរយ នៃចំនួនប្រជាជន ទូទាំងពិភពលោក គឺកំពុងរស់នៅ ក្នុងភាពជាទាសករ។

របាយការណ៍នេះ បានកំនត់ ក្រុមមនុស្ស ដែលក្លាយទៅជា ទាសករ គឺស្ថិតក្នុងស្ថានភាព មនុស្សមួយចំនួន ដូចជា  ក្រុមមនុស្សត្រូវបាន បង្ខំឲ្យ បម្រើការងារ ខុសច្បាប់, ទាសករបង្ខំឲ្យធ្វើ ការដើម្បីដោះបំណុល, ក្រុមមនុស្សត្រូវ បានគេជួញដូរ, ក្រុមមនុស្សត្រូវបាន កេងប្រវ័ណ្ឌ ផ្លូវភេទ និង មនុស្សដែលត្រូវ បានចំាបង្ខំ ឲ្យរៀបការ ឬ ធ្វើជាទាសករផ្លូវភេទ។ លក្ខខណ្ឌបែបនេះ បង្ហាញថា  មនុស្សដែលត្រូវ ក្លាយជា ទាសករក្នុងសម័យទំនើប បច្ចុប្បន្ន គឺមានលក្ខណៈ មិនដូចជា សម័យដើម ដែលមនុស្សត្រូវបាន គេចាប់ ដើម្បីឲ្យបម្រើការ ឲ្យ របស់អ្នក មាន ទ្រព្យសម្បត្តិ ឬសេដ្ឋីនោះទេ ។

ក្នុងនោះ បើយោង អង្គការពលកម្ម អន្តរជាតិ បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០១២ មាន មនុស្ស ជាង២១ លាននាក់ ទូទាំងពិភពលោក ត្រូវបានបង្ខំឲ្យ ធ្វើការងារពលកម្ម។  លើសពីនេះបើតាម របាយការណ៍ របស់ ក្រុម Walkfree ដដែលនេះ បានរកឃើញ តាមការស្ទង់មតិថា រកភស្តុតាង ថា ១៦៧ ប្រទេស គឺមនុស្សក្លាយជា ទាសករ។ របាយការណ៍នេះ ក៏បានបញ្ជាក់ថា នៅអាស៊ី និង អាហ្វ្រិក ត្រូវប្រឈមនឹង ការរងគ្រោះជា ទាសករ ច្រើនជាជាង ប្រជាជន នៅក្នុងទ្វីបអឺរ៉ុប។

បន្ថែមពីលើនេះ របាយការណ៍ ក៏បានបង្ហាញថា មានប្រជាជនឥណ្ឌា ជាង ១៤លាននាក់ រស់នៅ ដូចជា ទាសករ និង តួលេខច្រើន បន្ទាប់គឺ ស្ថិតក្នុង ប្រទេសចិន ដែលមាន មនុស្ស ច្រើនជាង ៣លាននាក់ ជាទាសករ និង ចំនួនច្រើនបន្ទាប់ទៀត គឺ ប្រទេសប៉ាគីស្ថាន  និង អ៊ូសបេគីស្ថាន។ ប៉ុន្តែក្នុងនោះ ប្រទេស ម៉ូរីតាន (Mauritania) ជាប្រទេសស្ថិត ក្នុងទ្វីបអាហ្វ្រិក មានមនុស្សក្លាយជាទាសករច្រើនជាង គេបំផុត ហើយ ក្នុងនោះ ប្រជាជនជាង ៤ភាគរយ នៃប្រជាជនអាហ្វ្រិក បានទទួលស្នងមរតក ក្លាយទាសករបន្តពី ជីដូនជីតា របស់ពួកគេ៕

ខាងក្រោមនេះជា តារាងនៃ ប្រទេសទាំង ៥ ដែលមានតួលេខ ជាភាគរយ មានចំនួនទាសករ ខ្ពស់បំផុត ៖

ប្រទេស ម៉ូរីតាន  Mauritania - 4%

ប្រទេស អ៊ូសបេគីស្ថាន Uzbekistan - 3.97%

ប្រទេស ហៃទី Haiti - 2.3%

ប្រទេស កាតា Qatar - 1.36%

ប្រទេស ឥណ្ឌា India - 1.14%

 

ប្រភព៖ BBC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]