ចិន៖ ប្រជាជនប្រុសស្រី នៅក្នុងភូមិហៃគួ ខេត្តជាំងស៊ី ប្រទេសចិន បាននាំគ្នាលើកតុកៅអី ចូលលេងម៉ាជាំង នៅក្នុងប្រហោង ដើមឈើ ចំណាស់មួយដើម មានអាយុកាល ១,៨០០ឆ្នាំ។

ដើមឈើបុរាណដ៏ធំ មួយដើមនេះ មានកម្ពស់២០ម៉ែត្រ និង រីកបែកមែកយ៉ាងធំ រហូតដល់ទៅ ៣៥ម៉ែត្រ ចំណែកឯទំហំ ដើមឈើវិញ គឺធំរហូតដល់ទៅ ១៦ឱបមនុស្សធំ ឯណោះ។ បើតាមសម្តី របស់អ្នកស្រុក នៅតំបន់នោះ បានឲ្យដឹងថា នៅខាងក្នុងដើមឈើ មានប្រហោងមួយ យ៉ាងធំ (ដើមឈើ ប្រហោងក្នុង) ដែលអាចផ្ទុកមនុស្ស បានរាប់សិបនាក់ ហើយមានអាកាសធាតុ ផ្លាស់ប្តូរទៅតាម រដូវបានយ៉ាងល្អ ពោលគឺរដូវរងារ នៅខាងក្នុង មានភាពកក់ក្តៅ រីឯនៅរដូវក្តៅ មានអាកាសធាតុ ត្រជាក់ល្អ។

យ៉ាងណាមិញ នៅពេលដែលសម្រាកពី ការងាកសិកម្មរបស់ពួកគេ អ្នកភូមិនាំគ្នា ចូលទៅបរិភោគ អាហារនៅក្នុងនោះ ហើយបាននាំគ្នា លេងម៉ាជាំង និងលេងបៀរ ជាការកម្សាន្ត ថែមទៀតផង ព្រោះតែខាងក្នុង ប្រហោងដើមឈើនោះ មានអាកាសធាតុល្អ ដែលអាចឲ្យពួកគេ សម្រាកលំហែរកាយបាន៕










ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]