គំនិតនៃ ការចង់សម្លាប់ខ្លួន អាចកើតមាន ឡើង គ្រប់ពេល វេលា នៅពេលដែល អ្នកមានអារម្មណ៍ថា អស់សង្ឃឹម នៅក្នុងឆាក ជីវិត, ឯកោ និងមិន សប្បាយចិត្ដ ខណៈដែលអាការៈ ទាំងនេះ កាន់តែ ធ្ងន់ធ្ងរ ឡើង។ អ្នក ប្រហែល ជា មានអារម្មណ៍ថា ទប់លែងជាប់ ជាមួយនឹង ភាពឈឺចាប់ ដែលហួសកម្រិត និងអ្នក យល់ថា មានតែ ការសម្លាប់ខ្លួន មួយមុខទេ ដែលអាចធ្វើឲ្យ អ្នកធូរស្រាល និងជៀសផុត ពីរឿងរ៉ាវ ដែលអ្នក កំពុងតែ ស្ពាយនេះ។ 

ប៉ុន្ដែអ្នក ត្រូវដឹងថា នេះគ្រាន់តែ ជារឿង មួយក្នុង រយៈពេលខ្លីប៉ុណ្ណោះ ដែលមនុស្សគ្រប់គ្នា សឹងតែ កើតមាន ឡើង ដូចៗគ្នា ម្យ៉ាងវិញទៀត វាក៏មាន ដំណោះស្រាយ ជាច្រើន អាចជួយ លុបបំបាត់ ក្នុងការ មានគំនិត ប៉ងសម្លាប់ខ្លួនបែបនេះ ដែលដំណោះស្រាយ ទាំងនេះ អាចធ្វើឲ្យ អ្នកមាន សុវត្ថិភាព និងអាចផ្ដល់ពេលវេលា ជាច្រើន ជាមួយនឹង ជម្រើស ផ្សេងៗ ដូចជា ជម្រើស ដែលអាចឲ្យ អ្នក រស់នៅជាមួយនឹង សុភមង្គល ដ៏កក់ក្ដៅ និង បទពិសោធន៍ ថ្មីម្ដងទៀត ដែលទោះបី ជាពេល បច្ចុប្បន្ននេះ អ្នកមិនទាន់ អាចទទួល ឬធ្វើ ទៅរួចក៏ដោយ។ សូមអាន នូវ ៥ចំនុច ខាងក្រោម ដែល អាច ជួយអ្នក នៅពេលដែល អ្នកប្រឈមមុខ ទៅនឹង គំនិត ចង់សម្លាប់ខ្លួន៖ 

១. សម្លឹង ទៅមើល អ្នកមានគុណរបស់អ្នក ដូចជា ឪពុកម្ដាយ, បងប្អូន... ៖ មុននឹង អ្នកឈានមក ដល់ដំណាក់ កាលនេះ តើអ្នកមាន គុណអ្នក ខិតខំប្រឹងប្រែង ប៉ុណ្ណា ទើប ចិញ្ចឹម អ្នកមកដល់ សព្វថ្ងៃនេះ? ជាពិសេស ម្ដាយរបស់អ្នក ដែលគាត់ ខិតខំ ពរពោះអ្នក ៩ខែ ១០ថ្ងៃ ដែលគាត់ ត្រូវនឹង ប្រឈមមុខ ផលវិបាក ជាច្រើន ក្នុងអំឡុងពេលនោះ។ ឧទាហរណ៍៖ ប្រសិន ជាអ្នកមានគុណរបស់ អ្នក ជាអ្នកមិនមាន ជីវភាព ធូរធារ និងទ្រព្យសម្បត្ដិ ហូរហៀរ តែគាត់ បែរជា ប្រឹងប្រែង មិនថា យប់ថ្ងៃ ខំប្រឹង រកប្រាក់ ដើម្បី យកមក ចិញ្ចឹមអ្នក តាំងពី តូចក្រូចឆ្មា រហូត ដល់ ពួកគាត់ ផ្ដល់អ្នក នូវ ការសិក្សា ដ៏ល្អ មួយទៀតនោះ តើអ្នក ពិតជា សងគុណ ដល់ពួកគាត់ តាមរយៈ ផ្ដាច់ជីវិត ខ្លួនឯង ខណៈដែល ខ្លួនអ្នក មិនទាន់សងគុណ ឬអាចនិយាយថា សងគុណមួយជីវិតអ្នក ទៅពួកគាត់ ក៏មិនអស់ផងនោះ។

២. សរសេរ ពីរបស់អ្នក ដែលអ្នកស្រឡាញ់៖ នេះអាច ជាបញ្ជីអតីតកាល មួយ ដែលអាច ជួយអ្នក ជៀសផុត ពីការចង់ សម្លាប់ខ្លួន។ ចូរអ្នក សរសេរ ពីឈ្មោះ មិត្ដភក្ដិដ៏ល្អ របស់អ្នក , សមាជិកនៃ ក្រុមគ្រួសារ ដែលអ្នកស្រឡាញ់, ទីកន្លែង ដែលចូលចិត្ដ ទៅកំសាន្ដ , បទចម្រៀង, ភាពយន្ដ, សៀវភៅ...។ល។ អ្នកអាច បញ្ចូលនូវ មុខម្លួប ដែល អ្នកចូលចិត្ដ , កីឡា , និងទម្លាប់ផ្សេងៗ ក៏ដូចជា អារម្មណ៍ ដ៏ល្អផ្សេងៗ ទៀតផងដែរ។

៣. ចំណាយ ពេលវេលា ដើរលេង និងនិយាយរឿង ក្នុងចិត្ដ ជាមួយនឹង ក្រុមគ្រួសារ ឬនរណាម្នាក់ ដែលអាចជួយអ្នក ដូចជា មិត្ដភិក្ដ ៖ ចំនុច ទីមួយ នឹងអាចធ្វើ ឲ្យអ្នក មានអារម្មណ៍ ធូរស្រាល ក្រោយ ពីបង្ហាញអារម្មណ៍ នៅក្នុងចិត្ដ ទៅកាន់ ពួកគេ ខណៈដែល ពួកគេ អាចជួយលើក ទឹកចិត្ដ និង ផ្ដល់គំនិតល្អៗ ដល់អ្នក (មិនបានជួបផ្ទាល់ ក៏អាច ទូរស័ព្ទ ប្រាប់ពួកគេ)។ ចំនុចទី២ អ្នកមិនចាំបាច់ ស្ថិតនៅក្នុង  បរិយាកាសឯកោ តែឯង ដូចជា នៅក្នុងបន្ទប់ អ្នកអាច ទទួលយក បរិយាកាសថ្មី ជាមួយនឹង ទិដ្ឋភាព ដែលអ្នកឃើញ ជុំវិញ នៅពេលដែល អ្នកដើរចេញ ទៅក្រៅ។

៤. ជៀសវាង ការផឹកគ្រឿងស្រវឹង ឬ ថ្នាំញៀន៖ របស់ទាំងនេះ អាចរុញច្រាន ចិត្ដ អ្នកឈាន ទៅរក សេចក្ដី ស្លាប់យ៉ាងលឿន ដោយសារតែ វាអាចធ្វើ ឲ្យ ចិត្ដរបស់ អ្នកទន់ជ្រាយ និងធ្វើឲ្យ អ្នក បាត់បង់ នូវភាព ជាម្ចាស់ការណ៍ របស់ខ្លួនបន្ថែម ទៀត។

៥. ទុកវត្ថុ ទាំងឡាយ ដែលអាច ឲ្យអ្នក យកមកសម្លាប់ខ្លួន បាន ទៅឲ្យ ឆ្ងាយ ឬមាន សុវត្ថិភាព៖ វត្ថុទាំងនោះ ដូចជា កាំបិត ថ្នាំគ្រាប់ ឬរបស់ ដែលមាន មុខស្រួច។ អ្នកអាច ទៅស្នាក់នៅ ផ្ទះរបស់មិត្ដភិក្ដ ឬបងប្អូន បើសិន ជាអ្នកយល់ថា នៅម្នាក់ឯង មិនសុវត្ថិភាពនោះ។

ចំនុចខាងលើនេះ គ្រាន់តែ ជាគំនិត ដែលអាច ជួយអ្នក មួយផ្នែកប៉ុណ្ណោះ តែអ្វីដែល សំខាន់ នោះ ទៅលើ គំនិត និងឆន្ទៈ ផ្ទាល់ របស់អ្នក តែអ្នកត្រូវចាំថា៖ ដួលត្រូវចេះងើប និងងើបឡើង មកតស៊ូ ដោយខ្លួនឯង ព្រោះជីវិតអ្នកណា ក៏ដោយ ក៏តែងតែ ជួបឧបសគ្គ និងរឿងរ៉ាវ គ្រប់យ៉ាង សុទ្ធតែ មានដំណោះស្រាយ៕

ព័ត៌មានទាក់ទិន ដែលល្បីក្នុងស្រុកខ្មែរ នាពេលកន្លងនេះ៖

១. ស្នេហ៍ខុសបំណង ចង.ក សម្លាប់ខ្លួន ទាំងមានផ្ទៃពោះ

២. តូចចិត្តម្តាយស្តីបន្ទោសរឿងលេង Facebook ច្រើន ស្ត្រីមេម៉ាយវ័យក្មេងចង.កធ្វើអត្តឃាត

៣. រៀបការបាន៤ខែ សុំម៉ែទៅ រៀនបន្ត នៅភ្នំពេញមិនបាន ចង.ក សម្លាប់ខ្លួន ចោលស្វាមី នៅឯនាយ សមុទ្រ ខណៈហេតុផល នៃការស្លាប់ ផ្សេង ត្រូវបានទម្លាយ (វីដេអូ)

 

ម៉ា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]