ទួរគី ៖ តាមប្រភព សារព័ត័មាន បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ ដ៏ក្លាហាន មួយក្រុម បានជីករកឃើញ ទីក្រុងបុរាណមួយ មានអាយុកាល ៥,០០០ ឆ្នាំ ហើយមានចម្ងយតែ ២០ ម៉ែត្រ ប៉ុណ្ណោះ ពីទឹកដី ក្រុមឧទ្ទាម រដ្ឋឥស្លាម (ISIS)។

ក្រុមអ្នកបុរាណវិទូ ជនជាតិអ៊ីតាលី មួយក្រុមនេះ កំពុងតែជីករកឃើញ ទីក្រុងបុរាណ មានអាយុកាល ៥០០០ ឆ្នាំ និង មានទីតាំង នៅប្រទេស ស៊ីរី ដែល ស្ថិតនៅក្នុង ការគ្រប់គ្រង របស់ពួកសកម្មប្រយុទ្ធ អ៊ីស្លាម ជ្រុលនិយម។ សាស្រ្តាចារ្យ និង អ្នកបុរាណវិទូ លោក Nicolo Marchetti ប្រចាំសាកលវិទ្យាល័យ Bologna បានឲ្យដឹងថា ក្រុមរបស់គាត់ បានធ្វើការទាំងនេះ ដើម្បីកំណត់គោលដៅ របស់ពួកអ៊ីស្លាមជ្រុលនិយម។ លោក បានបន្ថែមថា ទោះបីជា លោកបានធ្វើការ ស្រាវជ្រាវ រយៈចម្ងាយ ២០ ម៉ែត្រពី ទឹកដីដែលត្រូវកាន់កាប់ ដោយក្រុមឧទ្ទាម រដ្ឋឥស្លាម(ISIS) ក៏ដោយ ក៏ក្រុមរបស់លោក មានសុវត្ថិភាពល្អ និង មិនមានបញ្ហាអ្វីទេ ព្រោះតែ ក្រុមរបស់លោកធ្វើការ នៅក្នុងតំបន់យោធា ដែលមានកងទ័ព ទួរគី ៥០០ នាក់ ដាក់នៅការពារ ក្នុងតំបន់នោះផងដែរ។

គួរបញ្ជាក់ផងដែរ ទីក្រុងយុទ្ធសាស្រ្តបុរាណ Karkemish ដែលក្រុមអ្នកបុរាណវិទូរកឃើញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ អ្នកប្រាជ្ញទាំងឡាយ ពីព្រោះតែ វាសំបូរទៅ ដោយអក្សរបុរាណ ដែលពេលនោះ គឺស្ថិតក្រោមឥទ្ធិពល នៃ រដ្ឋហ៊ីទី និង មេដឹកនាំអធិរាជ និងស្តេច ជាច្រើនអង្គទៀត។ ក្នុងនោះដែរ ឈ្មោះ Karkemish គឺមានន័យថា ព្រះដែលត្រូវបាន មនុស្សរស់នៅភាគខាងជើង នៃប្រទេស ស៊ីរីជឿជាក់យ៉ាងខ្លាំង។ ក្នុងទីក្រុងបុរាណនេះដែរ វិមានធ្វើពីថ្ម ត្រូវបានរចនា ជាមួយនឹង ក្បាច់ចម្លាក់ រួមជាមួយអក្សរបុរាណ និង ជញ្ជាំងដែលមានកំពស់ ២០ ម៉ែត្រត្រូវបានដាក់ បណ្តែតជាជួរៗ។

ក្នុងចំនោម ការរកឃើញ នៅក្នុងឆ្នាំនេះ ក្រុមអ្នកបុរាណវិទូ បានរកឃើញ រូបចម្លាក់ជាច្រើន ក្នុងព្រះបរមរាជវាំង នៃស្តេច Katuwa ដែលបានដឹកនាំប្រទេស ក្នុងកំឡុងឆ្នាំ ៩០០ មុនគ.ស។ ក្នុងនោះដែរ គឺគេឃើញមាន ផ្ទាំងចម្លាក់ធំៗ ចំនួន ៥ ដែលធ្វើពីថ្មកំបោរ និង ថ្មកំអ៊ែលភ្នំភ្លើង ដាក់ជាជួរៗ បង្កើតជារចនា សម្ព័ន្ធដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះទេ ក្រុមអ្នកបុរាណវិទូ ក៏បានរកឃើញកំរាល ដែលធ្វើអំពីថ្ម នៅក្នុងព្រះបរមរាជវាំង របស់ស្តេច Sargon ទីពីរ ដែលបានឡើង គ្រងរាជ្យ ក្នុងកំឡុងឆ្នាំ ៧០០ មុនគ.ស។

គួរឲ្យកត់សម្គាល់ ផងដែរ គំរោងជីករុករក ទីក្រុងបុរាណនេះ ត្រូវបានចាប់ផ្តើមឡើង នៅក្នុងឆ្នាំ ២០១១ គឺជាពេលដែល ប្រទេស ស៊ីរី ក្រោកឈរឡើង ប្រឆាំងនឹង ប្រធានាធិបតី Bashar Assad។ ម្យ៉ាងវិញទៀត ប្រហែលជា មួយភាគបី នៃតំបន់បុរាណ ៩០ ហិចតា បានលាតសន្ធឹង នៅប្រទេសស៊ីរី ដែលធ្វើឲ្យ អ្នកបុរាណវិទូ ពិបាក ក្នុងការស្រាវជ្រាវបន្ថែម ហើយការរកឃើញ ភាគច្រើន គឺបានធ្វើឡើង តែនៅខាងប្រទេសទួរគីប៉ុណ្ណោះ ហើយការរកឃើញ នូវទីក្រុងបុរាណ នេះទៀតសោត ត្រូវបានលោក Marchetti ទម្លាយឲ្យដឹងថា នឹងបើកជាតំបន់ ទេសចរណ៍ នៅរដូវផ្ការីក ខាងមុខនេះហើយ៕

ទង់ជាតិរបស់ពួក ISIS ដែលមានចម្ងាយ ២០ ម៉ែត្រ ពីទីក្រុងបុរាណដែលរកឃើញ

ខាងក្រោម គឺជារូបភាព នូវទីតាំងបុរាណ៖














ចុះប្រិយមិត្ត ចង់ទៅតំបន់នេះដែរឬទេ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]