រាជធានីភ្នំពេញ ៖ បុរសជនជាតិ បរទេសពីរនាក់ បានទាស់សម្តីគ្នា បង្កទៅជាហិង្សា វាយតប់គ្នាផ្អើល ក្នុងហាងលក់ ហាំបឺហ្គ័រ មួយកន្លែង ។ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ២ និង ៣០នាទីរំលង អាធ្រាត្រឈាន ចូល ថ្ងៃទី១៥ វិចិ្ឆកា ២០១៤ នៅក្នុងហាង លក់ហាំបឺហ្គ័រ មួយកន្លែង ស្ថិតនៅ ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប្រភព័ត៌មាននៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញបុរស ជនបរទេសម្នាក់ បាន អង្គុយញុាំ ហាំបឺហ្គ័រ នៅក្នុងហាង កើតហេតុ ពេលនោះដែរក៏មាន បុរសជន បរទេសម្នាក់ ទៀតដើរមករកទិញ ហាំ បឺហ្គ័រ ក្នុងហាង នោះដែរ ហើយពេល ដែលដើរចូល មកក៏ប៉ះគ្នាជាមួយ បុរសបរទេស ដែលអង្គុយញាំហាំ បឺហ្គ័រ ហើយបុរស បរទេសដែលអង្គុយ ញាំហាំបឺហ្គ័របាន សម្លឹងមុខបុរស បរទេស ដែលដើរមក ប៉ះខ្លួន ។ ពេលនោះ បុរសបរទេស ដែលដើរមកប៉ះ គេនោះបានដើរ ត្រឡប់មកពី ទិញហាំបឺហ័្គរ វិញហើយ បាននិយាយថា ឱ្យបុរស ដែលអង្គុយ ញុាំហាំបឺហ្គ័រថា << ស្អីក៏ខ្លាំងម្លេះ>> ហើយក៏ ហក់មកច្របាច់ក បុរសដែល អង្គុយញុាំ ហាំបឺហ្គ័រ ថែមទៀតផង ។ បន្ទាប់មកក៏ដើរចេញ ទៅ ក៏ត្រូវបុរសដែល អង្គុយញុាំ ហាំបឺហ្គ័រ នោះហក់វាយវិញ ហើយបុរស ដែលអង្គុយ ញុាំហាំបឺហ្គ័រ បានជ្រុះបាត់ទូតស័ព្ទ ។

ដោយរវល់តែ រកទូរស័ព្ទក៏ត្រូវបុរស បរទេសដែលដើរ មកប៉ះនោះវាយបកវិញរង របួស ឃើញដូច្នេះ ប្រជាពលរដ្ឋ ខ្មែរឃាត់ មិនឱ្យវាយគ្នា ក៏ត្រូវបុរស បរទេសដែលដើរមក ប៉ះបុរសបរទេស ម្នាក់ទៀតនោះ ស្មានតែប្រជាពលរដ្ឋ ខ្មែរដែលឃាត់ នោះវាយខ្លួន ក៏បានហក់ មកវាយគ្នាជាមួយ ប្រជាពលរដ្ឋខ្មែរវិញ ធ្វើឱ្យប្រជាពលរដ្ឋ ខ្មែរខឹងវាយ បកទៅបុរស បរទេសនោះវិញ ។

ក្រោយពេលកើត ហេតុភាគីទាំងអស់ បានបែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន ដោយពុំមានការ បឹ្តងប្តល់គ្នានោះទេ ។

បុរសបរទេសពីរនាក់វាយគ្នាផ្អើលក្នុងហាងលក់ហាំបឺហ្គ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]