ជប៉ុន៖ តាមប្រភព ព័ត៌មាន បានលើកឡើងថា ជនរងគ្រោះភាគច្រើន ដែលបានស្លាប់ ក្នុងឧបទ្ទវ ហេតុផ្ទុះ ភ្នំភ្លើង នៅភាគ កណ្តាលប្រទេស ជប៉ុន កាលពីពេលថ្មីៗនេះ បានប្រើ ពេលវេលាចុង ក្រោយ របស់ពួកគេ ថតផ្តិតយក រូបភាពនៃ គ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើងនេះ។

ប្រភពដដែល បានបញ្ជាក់ថា ច្រើនជាងពាក់កណ្តាលនៃ ជនរងគ្រោះទាំង ៥៧ នាក់ ដែលបាន ស្លាប់ ក្នុង ការផ្ទុះ ភ្នំភ្លើង នៅលើភ្នំភ្លើង Ontake ស្ថិតលើកោះ Honshu ភាគកណ្តាល ប្រទេសជប៉ុន កាលពីខែកញ្ញា កន្លងទៅនេះ ត្រូវបានរកឃើញ សាកសព គ្របដណ្តប់ ពោរពេញដោយ ផេះនិងធូលី និងថែមទាំង មាន កាន់ទូរស័ព្ទជាប់ នឹងដៃ។ ក្នុងទូរស័ព្ទម្នាក់ៗវិញ គឺមានរូបភាព ជាច្រើន និង វីដេអូខ្លះ បង្ហាញ អំពី ផ្សែងភ្នំភ្លើងនិង កំអែភ្នំភ្លើង ដែល កំពុងផ្ទុះ ហើយសាយភាយ មកលើពួកគេ។

ជនរងគ្រោះក្នុង ឧបទ្ទវហេតុនេះ ភាគច្រើនជា អ្នកឡើងភ្នំ ហើយ ក្នុងនោះ សាកសពរបស់ បុរសម្នាក់វ័យ ៥៩ឆ្នាំ ឈ្មោះ Izumi Noguchi  ត្រូវបាន ក្រុម ជួយសង្គ្រោះ រកឃើញលើ កំពូលភ្នំ នេះ ហើយថែមទាំងរកឃើញ កាមេរ៉ារបស់គាត់ មានថតរូបភាពនិង វីដេអូមួួយ ពី សកម្មភាព មុនពេលគាត់ ត្រូវបានស្លាប់ ដោយសារការ ផ្ទុះភ្នំភ្លើងនេះ ។ ប្រពន្ធរបស់បុរសនេះ ក៏បាន បង្ហោះរូបភាពចុងក្រោយ ជាសាធារណៈ ដើម្បីជាការចងចាំ ប្តីរបស់គាត់នៅថ្ងៃបូជា សពប្តីគាត់ផងដែរ ។


រូបភាពៈ លោក Izumi Noguchi ដែលបានស្លាប់ និងប្រពន្ធរបស់គាត់

យ៉ាងណាមិញ បើតាមអ្នក ជំនាញបាន និយាយថា អ្នកឡើងភ្នំ ដែលបានស្លាប់ នៅលើកំពូលភ្នំ នេះអាច ត្រូវបាន ប៉ះទង្គិច ជាមួយថ្មហោះ ពេលភ្នំភ្លើង កំពុងផ្ទុះ ហើយ បើតាមសំដី អ្នកដែល រួចផុត ជីវិតបាន និយាយថា ពួកគេព្យាយាម រត់គេច ពីដុំថ្ម និងកំទេចកំទី ហោះ ធ្លាក់មកពីលើ ពួកគេ ខណៈខ្យល់ដ៏ក្តៅ និង ផ្សែងផេះ កំពុងបក់ មកប៉ះ ត្រូវមុខ របស់ពួកគេទៀតផង ។

អ្នកជំនាញ រញ្ជួយដីនិងបន្ទុះភ្នំភ្លើង ជប៉ុន ក៏និយាយ ថា ភ្នំភ្លើង Ontake នេះ ជាភ្នំភ្លើងខ្ពស់ជាងគេ ទី២ នៅជប៉ុន ដែលមានការផ្ទុះ តិចតួច តែ ប៉ុណ្ណោះ អស់រយៈ៧ឆ្នាំហើយ ប៉ុន្តែភ្នំភ្លើងនេះ ក៏ ត្រូវបាន ដាក់ប្រព័ន្ធ ត្រួតពិនិត្យ ២៤ម៉ោង ជាប្រចាំការដែរ។ តែនៅពេលកើតឡើងនេះ មិនមាន សញ្ញាបង្ហាញថា ផ្ទុះភ្លើងនេះបានផ្ទុះ យ៉ាងខ្លាំងក្លាបែប នោះទេ ។

គួររលឹកផងដែរថា ការផ្ទុះភ្នំភ្លើង លើកនេះ នៅជប៉ុន គឺធ្វើឲ្យមានមនុស្សស្លាប់ ច្រើនជាងគេ បន្ទាប់ពី មានការផ្ទុះ ភ្នំភ្លើង កាលពីឆ្នាំ ១៩៩១ នៅលើភ្នំ Unzern ភាគខាងត្បូង ប្រទេសជប៉ុន បានសម្លាប់មនុស្សតែ ៤៣ ប៉ុណ្ណោះ ៕


រូបភាពដែល បានថតមុនពេលផ្ទុះ ដោយជនរងគ្រោះ និងរូបភាពក្រោយពេលភ្នំភ្លើងផ្ទុះរួចហើយ

វីដេអូ៖ សកម្មភាពពេលភ្នំភ្លើងកំពុងផ្ទុះថតដោយជនរងគ្រោះ

ប្រភព Dailymail| វីដេអូ:BBC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]