រុស្ស៊ី៖ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញ អារម្មណ៍ដ៏រីករាយ ក្រោយពេលរកឃើញ សាកសព ពូជសត្វ គោព្រៃអឺរ៉ុប សម័យបុរាណ ដ៏កម្រមួយ នាពេល ថ្មីៗនេះ នៅភាគខាងកើត តំបន់ស៊ីប៊ីរី ប្រទេសរុស្ស៊ី។ អ្វីដែល ពិសេសនោះ គឺ សាកសព សត្វគោព្រៃនេះ ត្រូវបានរក្សាសភាពដើម ក្រោមអាកាស ធាតុ ដ៏ត្រជាក់ នៅតំបន់នេះ អស់រយៈពេល ៩,៣០០ឆ្នាំមកហើយ  ដែលទាំង បេះដូង ប្រព័ន្ធសរសៃឈាម រូបងរាង និងរោម របស់វា មិនបានរលួយ ខូចខាតនោះទេ ។

ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៃវិទ្យាសា្ថនសិក្សា ពីជីវិតមនុស្សសត្វ សម័យបុរាណ ដែលស្ថិតក្នុង ទីក្រុងម៉ូស្កូ និង សមាជិកក្រុមស្រាវជ្រាវ ដែល បានរកឃើញ និង សិក្សាអំពី សាកសព សត្វគោព្រៃនេះ បាននិយាយថា  សាកសពគោ ព្រៃអឺរ៉ុប ដែលត្រូវបាន រក្សាទុក រូបរាង ដើមនេះ អាចនាំ ឲ្យពួកគេ អាច ធ្វើការសិក្សានិង ប្រៀបធៀប កាន់តែងាយ ស្រួលរវាង ប្រភេទ សត្វគោព្រៃ សម័យឥលូវ ជាមួយសត្វគោព្រៃ ដ៏កម្រ សម័យ បុរាណ នេះ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកស្រាវជ្រាវនេះ បានបង្ហាញថា គោព្រៃសម័យបុរាណ មានឈ្មោះ ភាសាបច្ចេក ទេស ថាគោព្រៃ Yukagir  គឺជា ជា សត្វ គោព្រៃ កម្រមួយ ដែលអាច ដាច់ពូជនៅ ចុងយុគសម័យ ទឹកកក (Ice Age) ហើយក្រុម អ្នកស្រាវជ្រាវ នេះមិនទាន់បាន បញ្ជាក់ច្បាស់ ពីមូលហេតុ សត្វ គោព្រៃងាប់នោះទេ ប៉ុន្តែពួកគេបាន និយាយថា គោព្រៃនេះ មានពោះស្វិត ដែលពួកគេសន្និដ្ឋាន ជាដំបូងថា គោព្រៃ អាចងាប់ ដោយសារ អត់ឃ្លាន។

យ៉ាងណាមិញ នេះមិនមែនជា លើកដំបូង ឡើយដែលរក គោព្រៃសម័យ បុរាណនោះ កាលពីឆ្នាំ ២០១២ នៅអាមេរិក អ្នក ស្រាវជ្រាវនៃ សាកល វិទ្យាល័យ Alaska បានរកឃើញ ឆ្អឹងលលាដ៍ ក្បាលសត្វគោព្រៃ ប្រភេទនេះ មានអាយុកាលរហូត ដល់ ៤,០០០០ ឆ្នាំមុនឯណោះ  ៕

រូបភាពៈ សាកសពគោព្រៃនេះ និង ក្រុមអ្នកស្រាវជ្រាវ

ប្រភព huffingtonpost

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]