បរទេស៖ ជាការពិតណាស់ សត្វគឺជាភាវៈរស់ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយពួកវាមាន ច្រើនប្រភេទ ខុសៗគ្នា និងមានភាព ទាក់ទាញប្លែកៗពីគ្នា។ តែប្រិយមិត្តមាន ដឹងថាក្នុងចំណោម សត្វទាំងអស់នោះ តើមានសត្វណាខ្លះ ដែលមានភាពវៃឆ្លាត ខ្លាំងដែរឬទេ?

ខាងក្រោមនេះ គឺជាការវាយតម្លៃ ទៅលើសមត្ថភាព ខួរក្បាល ក៏ដូចជា សមត្ថភាពក្នុងការ រកចំណី ឬក៏គេចពីការ តាមប្រមាញ់ ហើយម្យ៉ាងវិញទៀត គឺជាការបន្សាំខ្លួន យ៉ាងឆាប់រហ័ស ជាមួយទីជំរក ថ្មីរបស់ខ្លួន។ តោះប្រិយមិត្តចង់ដឹងថា មានសត្វណាខ្លះ ដែរទេតាមដាន ទាំងអស់គ្នា៖

១២. កណ្តុរប្រែង



ពិតហើយដែលថា សត្វកណ្តុរគឺជា សត្វមួយប្រភេទ ដែលគួរឲ្យខ្ពើម និង ពោរពេញទៅដោយ មេរោគឆ្លង ព្រោះតែវារស់នៅ ក្នុងសំរាម ឬក៏នៅតាម លូទឹកស្អុយជាដើម។ តែសមត្ថភាពខួរក្បាល របស់វា ក៏មិនអន់ផងដែរ ជាពិសេសគឺការ បត់បែនតាមកាលៈទេសៈ មានន័យថាវា អាចរស់នៅបាន គ្រប់ទីកន្លែងទាំងអស់ ហើយការចងចាំ របស់វាគឺមាន រយៈពេលវែង ដែលអាចធ្វើឲ្យវា មានសមត្ថភាព ស្វែងរក និងរក្សាទុកចំណី បានយ៉ាងល្អ។

១១.សត្វកំប្រុក



សត្វកំប្រុក ត្រូវបានគេចាត់ទុកថា ជាសត្វដ៏ឆ្លាតមួយ ក្នុងលោកផងដែរ ក៏ព្រោះតែសមត្ថភាព ក្នុងការធ្វើរន្ធ នៅចន្លោះដើមឈើ ដើម្បីរក្សាទុក នូវចំណីក៏ដូចជា ទីជម្រករបស់វា ផងដែរ។ បន្ថែមពីនេះទៀត អ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា ការចងចាំរបស់ សត្វប្រភេទនេះគឺ ល្អឥតខ្ចោះ តែម្តង។

១០.សត្វក្អែក

សត្វក្អែក មានសមត្ថភាពខ្ពស់ សម្រាប់ការបត់បែន គ្រប់កាលៈទេសៈ និងជំនាញក្នុងការ ដោះស្រាយនូវបញ្ហ ដ៏ស្មុគស្មាញ ដែលកើតឡើងនៅ ចំពោះមុខ ព្រមទាំងអាច រំដោះខ្លួនចេញ ពីគ្រោះថ្នាក់ទាំងឡាយទៀតផង ហើយលក្ខណៈពិសេស ទាំងនេះ គឺជាការបង្រៀនតៗគ្នា ពីពពួក សត្វក្អែកដែលចាស់ៗ។

៩.សត្វសំពោច

សត្វប្រភេទនេះក៏ ត្រូវបានចាត់ទុកថា ជាសត្វដ៏ឆ្លាតវៃ មួយផងដែរ ព្រោះថាភាពយល់ដឹង របស់វាគឺ ល្អខ្លាំងណាស់ ឧទាហរណ៍ វាអាចប្រើ របស់អ្វីផ្សេងមួយ ដើម្បីបើកគម្រប ធុងសំរាមដែល បិទជិត ដើម្បីស្វែងរកចំណី នៅក្នុងនោះ។ ម្យ៉ាងវិញទៀត វាក៏អាចរក្សានូវ ទំនាក់ទំនងជាមួយ សត្វដទៃបាន ល្អហើយ ក៏អាចដោះស្រាយ បញ្ហាដែលកើតឡើង នៅចំពោះមុខ បានផងដែរ។

៨.សត្វឆ្មា

នេះគឺជាប្រភេទសត្វ ចិញ្ចឹមដែលមនុស្ស ជាច្រើនចូលចិត្ត។ សត្វឆ្មាត្រូវបាន គេដឹងថាជា សត្វដែលមាន ភាពឈ្លាសវៃ និងពូកែមាន ល្បិចកល។ ជាពិសេសសត្វឆ្មា អាចយល់ពីអត្តចរិត និងសម្តីរបស់មនុស្ស យើងក៏អាចបង្ហាត់ ឲ្យវាចេះជួយ ការងារបន្តិចបន្តួច របស់មនុស្សបាន ផងដែរ។

៧.សត្វដំរី



សត្វដំរី ជាសត្វដែលមាន មាឌធំនិង មានភាពវៃឆ្លាត ចំណុចពិសេសរបស់វា គឺការទាក់ទងគ្នា តាមរយៈភាព រំញ័រនៅខាងក្នុង ជើងរបស់វា។ បន្ថែមពីនេះទៀត អ្នកវិទ្យាសាស្រ្ត បានអះអាងថា សត្វនេះ អាចមើលស្គាល់ ខ្លួនឯងពេលដែល វាឆ្លុះកញ្ចក់ ហើយនេះក៏ជា ភាពឈ្លាសវៃដ៏ ពិសេសមួយដែល សត្វដទៃទៀត កម្រនឹងមាន។

៦.សត្វមឹក



សត្វមឹក គឺជាសត្វដ៏ឆ្លាតវៃ មួយដែលរស់នៅ ក្រោមសមុទ្រ វាគឺជាអ្នកប្រមាញ់ ដ៏ស្ទាត់ជំនាញ ព្រោះតែវាបាន រៀបយុទ្ធសាស្រ្ត ដ៏មានប្រសិទ្ធិភាព មុននឹងចាប់ផ្តើម ចាប់ចំណី។ ម្យ៉ាងវិញទៀត សមត្ថភាពខួរក្បាល របស់វាក៏ខ្លាំង ផងដែរ ក្នុងការស្វែងរក ទីកន្លែងដែលថ្មីៗ សម្រាប់កំសាន្តអារម្មណ៍ ជាដើម។

៥.សត្វឆ្កែ



វាជាសត្វមួយ ស្ថិតក្នុងចំណោម ប្រភេទសត្វដែល ស្មោះត្រង់នឹងមនុស្ស។ សត្វឆ្កែជាសត្វ មួយដែលមានភាព វៃឆ្លាតនិង អាចបង្ហាត់បាន ហើយវាក៏ជា សត្វដែលស្តាប់បង្គាប់ ផងដែរ។ អ្នកវិទ្យាសាស្រ្ត បានលើកឡើងថា សត្វឆ្កែជាសត្វ មួយដែលចេះយល់ អារម្មណ៍អ្នកដទៃ ច្បាស់ជាងគេ ជាពិសេសគឺ ម្ចាស់របស់វា តែម្តង ហើយម្យ៉ាងវិញទៀត វាក៏អាចស្គាល់ ខ្លួនឯងយ៉ាងច្បាស់ ព្រោះថាវាអាច មើលដឹងពី ភាពខុសគ្នា នៃរូបថតរបស់ សត្វឆ្កែដទៃ។

៤.សត្វត្រី ដូហ្វីន



វាគឺជាសត្វ ដែលមានខួរក្បាល ធំជាងគេបង្អស់ ក្នុងចំណោមសត្វ ដទៃទៀត នៅលើពិភពលោក។ ដោយសារតែបែបនេះ សត្វត្រីដូហ្វីន អាចយល់ដឹង ពីភាសារបស់ មនុស្ស ឬក៏សត្វដទៃ ហើយវាក៏ដឹង ថាអ្វីដែលជា អាកប្បកិរិយាត្រឹមត្រូវ និង មិនត្រឹមត្រូវ ផងដែរ។

៣.សត្វជ្រូក



យោងតាមការ ស្រាវជ្រាវ បានឲ្យដឹងថា កម្រិតឆ្លាតវៃ របស់សត្វជ្រូក គឺស្មើនឹងមនុស្ស ដែលមាន អាយុ៣ឆ្នាំ។ ក្រៅពីនេះ សត្វជ្រូក អាចធ្វើរឿង ផ្សេងៗជាច្រើន និងមានការចងចាំ យ៉ាងខ្ពស់ផងដែរ។

២.សត្វស្វាឪ



សត្វស្វាប្រភេទនេះ វាសឹងតែមាន លក្ខណៈដូចមនុស្ស ៩៨% ទៅហើយ។ យើងអាចសន្និដ្ឋាន ថាវាជាសត្វមួយ ដែលឆ្លាតជាងគេបំផុត ក្នុងពិភពធម្មជាតិ។ សត្វស្វាឪ ជាអ្នកកែច្នៃ យ៉ាងជំនាញ ដែលវាអាច កែប្រែបរិស្ថាន ជុំវិញខ្លួនវា បានយ៉ាងល្អបំផុត។ ម្យ៉ាងវិញទៀត វាក៏អាចស្គាល់ ខ្លួនឯងហើយ វាក៏ជាសត្វមួយ ដែលចេះមាន ចិត្តអាណិតអាសូរ ទៅដល់សត្វដទៃទៀតផង។

១.មនុស្ស



មនុស្ស ក៏ស្ថិតនៅក្នុង ថ្នាក់ថនិកសត្វ ដែរត្រូវទេ? ហើយយើងក៏មិន ចាំបាច់បរិយាយ អ្វីច្រើនដែរ ព្រោះថាមនុស្ស គឺមានខួរក្បាលដ៏វិសេស ការចងចាំដ៏អស្ចារ្យ និងការច្នៃប្រឌិត ដ៏ខ្លាំងសម្បើម តែម្តង។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]