រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេង មានផ្ទៃពោះម្នាក់ បានដាច់ចិត្តចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា ហើយដោយសារតែ ពុំមានអ្នកណាដឹង រហូតដល់សព ជះក្លិនស្អុយ ទើបនាំគ្នាទៅ បើកទ្វារមើល ឃើញស្ត្រីរូបនេះចង.ក ស្លាប់មិនដឹង តាំងពីពេលណា បាត់ទៅហើយ ។ ហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngoung ចង-ក សម្លាប់ខ្លួន ក្នុងផ្ទះជួល

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ ឱ្យដឹងថា នារីដែលធ្វើអត្តឃាតនេះ ឈ្មោះ លីនណា អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមកជួលបន្ទប់ ស្នាក់នៅតែម្នាក់ឯងទេ ។ ការចង.ក សម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ ដឹងថាបានកើតឡើង នៅពេលណាឡើយ ព្រោះស្ត្រីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជួល នេះតែម្នាក់ឯង ។ មន្ត្រីរូបនោះបន្តថា មុនពេលមាន ការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុម នាំគ្នារត់លេង នៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែក ភាយចេញពីក្នុងបន្ទប់ ហើយក៏បាន ទៅប្រាប់ចាស់ៗ ដែលនៅជិតនោះ ។ ក្រោយពីក្មេងៗ ប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃ ទៅគោះទ្វារក៏របើក និងបានប្រទះឃើញ ស្ត្រីរងគ្រោះចង.ក ជាប់នឹងចម្រឹងបង្អួច ដែលមានសភាព ហើមស្អុយទៅហើយ ។

នៅពេលកម្លាំងមានសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ បានពិនិត្យឃើញថា ស្ត្រីវ័យក្មេងនេះ ពិតជាបានធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់ កើតហេតុនោះ គេបានរកឃើញ មានកូនសៀវភៅ កត់ត្រាតូចមួយ ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការ ស្រឡាញ់បុរសម្នាក់ ដែលតែងតែ ភូតកុហក និងបោកប្រាស់នាង និងបានសរសេរចុះ ថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាង ទៅជាមួយផងដែរ ថែមទាំងបានផ្តាំ ទៅបុរស ជាទីស្រឡាញ់ នោះថា ឱ្យរស់នៅបាន សុខទៅចុះ ។ ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យ រួចហើយ សពត្រូវបានប្រគល់ ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯ ស្រុកកំណើត ៕














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]