អង់គ្លេស៖ សំភារៈ និងរបស់របរ ចំណាស់ជាង ១០០ឆ្នាំ ដ៏អាថិ៍កំបាំងជាច្រើនប្រភេទ ត្រូវបានគេបន្ត ប្រទះឃើញអណ្តែត មកទើរតាមឆ្នេរ សមុទ្រប្រទេសអង់គ្លេស និងប្រទេសជាច្រើន ទៀតនៅអ៊ឺរ៉ុបខាងជើង ដែលអ្នកជំនាញសង្ស័យថា សំភារៈទាំងនោះ អាចជា សំណល់ពីកប៉ាល់ ទីតានិច (Titanic) ដែលលិចកាល ពី១០២ ឆ្នាំមុន។

កាលពីសប្តាហ៍មុន នេះដែរ អ្នកអភិរក្សប្រមូលបាន បន្ទះកៅស៊ូជាង ១០០ ផ្ទាំង, ដុំកៅស៊ូចំនួន២, ស្មិតកៅស៊ូ (rubber ingot) ចំនួន៣ និង វត្ថុផ្សេងៗមួយ ចំនួនទៀតពី ឆ្នេរ Chesil ក្នុងតំបន់ Dorset ស្ថិតនៅភាគនិរតី នៃប្រទេសអង់គ្លេស។ ក្រុមអ្នកអភិរក្ស ទាំងនោះនិយាយថា បំណែកនៃរបស់របរ ដែល ទើបតែអណ្តែត ឡើងមកលើផ្ទៃទឹក និង មកទើរនៅលើឆ្នេរ ទាំងនោះ អាចជាសំណល់របស់ កប៉ាល់ ទីតានិច ដែលលិចកាលពីខែមេសា ឆ្នាំ ១៩១២។

ភាគច្រើន នៃបំណែក ដែលធ្វើពីកៅស៊ូទាំងនោះ មានចារឈ្មោះ Tjipetir ដែលត្រូវបានគេ ស្គាល់ថា ជាផលិតផលកៅស៊ូ ដែលផលិតនៅ ភាគខាងលិចកោះជ្វា (Java) របស់ប្រទេសឥណ្ឌូនេស៊ី ហើយអ្វី ដែលកាន់តែគួរឲ្យ ចាប់អារម្មណ៍ទៀតនោះគឺ បំណែកកៅស៊ូទាំងនោះ នៅរក្សារូបរាងដើមបានយ៉ាង ល្អ ដែលនេះបង្ហាញពី គុណភាព ដ៏ល្អមួយរបស់ ផលិតផលសម័យនោះ។

ក្រៅពីឆ្នេរ Chesil គេក៏ប្រទះឃើញប្រភេទ សំណល់ស្រដៀងគ្នានេះ តាមឆ្នេរសមុទ្រ Cornwall, Jersey ក្នុងប្រទេសអង់គ្លេស, ឆ្នេរ Normandy នៅប្រទេសបារាំង និងឆ្នេរមួយចំនួនទៀត នៅប្រទេស ហុល្លង់ និងអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ គេមិនមានភស្តុតាង ជាក់លាក់ណាមួយបង្ហាញថា សំណល់ទាំងនោះ ជារបស់កប៉ាល់ ទីតានិច ១០០% នោះទេ។ អ្នកជំនាញក៏ដាក់ការ សង្ស័យផងដែរថា សំណល់ទាំងនោះ ក៏អាចជារបស់ កប៉ាល់មួយឈ្មោះ cargo ដែលធ្វើដំណើរពីទ្វីបអាស៊ី ទៅ អង់គ្លេស កាលពីសម័យ សង្គ្រាមលោកលើកទី២ ផងដែរ៕







ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]