ចិន៖ នេះអាចជា សកម្មភាព នៃការសុំរៀបការ ដ៏ប្លែកមួយ ដែលនារី ជនជាតិចិន ៤នាក់ បានរៀបចំ គម្រោងដ៏ពិសេស និងបានស្លៀករ៉ូប រៀបការ រួចហើយ ក៏បាន សុំរៀបការជាមួយ បុរសបួននាក់ ជាមិត្តប្រុសពួកនាង ស្ថិតក្នុង ឯកសណ្នានជាប៉ូលីស នៅកន្លែង រមណីយដ្ឋាន ដ៏ល្បី និង ស្រស់ស្អាត មួយនាប្រទេសចិន ។

សកម្មភាព នារីស្រស់ស្អាត បួននាក់ សុំរៀបការរួមគ្នានេះ បានកើតឡើង នៅក្នុងរមណីយដ្ឋានមួយ ដែលជាទីកន្លែងឈរ មើលទេសភាព នៅលើផ្ទាំងកញ្ចក់ ដ៏ធំជាងគេ នៅអាស៊ី ស្ថិតនៅក្នុងតំបន់ Guangyuan ខេត្តស៊ីឈួន ប្រទេសចិន។ ចំពោះសកម្មភាពនេះ បានធ្វើឡើង ចំពោះមុខ អ្នកទេសចរ រាប់រយនាក់ ដែលកំពុង ដើរកំសាន្ត នៅរមណីយដ្ឋាននេះ ធ្វើឲ្យពួកគេ មានអារម្មណ៍ភ្ញាក់ផ្អើល និង បានចូលរួម អបអរសាទរ ផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នាង Zhao Xiaofeng វ័យ ២៤ឆ្នាំ បាននិយាយថា បុរសពាក់ឯកសណ្ឋានជា ប៉ូលីសទាំងបួននាក់នោះ ពួកគេ សុទ្ធ ជាមិត្តរួមការងារ និង មិត្តល្អ ហើយនាង និង នារី ៣នាក់ទៀត បានរៀបចំ គម្រោង សុំរៀបការជាមួយគ្នា ដើម្បីធ្វើជាការ ភ្ញាក់ផ្អើល ដ៏មិត្តប្រុសរបស់ ពួកនាង ទាំងបួននាក់ ឲ្យបាន មុនថ្ងៃ Single’s day ១១ វិច្ឆិកា ២០១៤ នេះ។

នាង Zhao បាននិយាយបន្តថា នាង និង នារីបីនាក់ទៀត បានរៀបចំគម្រោង សំរាប់សកម្មភាព ដ៏ភ្ញាក់ផ្អើលយ៉ាងល្អិតល្អន់ និង បានគិត ទុកជាមុន រួចជាស្រេច ហើយពួកនាង ក៏ណាត់ជួប មិត្តភក្តិ របស់ពួកនាង រួមគ្នានៅរមណីយដ្ឋាននេះ បន្ទាប់មក ពួកនាងក៏ បាន សុំមិត្តប្រុស រៀបការ រួមគ្នាតែម្តង។

រីឯ លោកប៉ូលីស ទាំងបួននាក់វិញ ខណៈដែលបានឃើញ មិត្តស្រី លុតជង្គង់ កាន់បាច់ផ្កាសុំ រៀបការបែបនេះ គឺមានតែ ញញឹមយ៉ាង រំភើប ព្រមទាំង បានអោប និង លើកបីមិត្តស្រី របស់ពួកគេ ដោយព្រមទទួល ការស្នើសុំរៀបការនេះ។ ក្នុងនោះដែរ នាង Zhao បានបន្ថែម ទៀតថា លោក He Tao ជាមិត្តប្រុសរបស់នាង ហើយជាអគ្គមេបញ្ជាការរង ក្នុងក្រុមប៉ូលីសនេះ ដែលលោក He Tao បានប្រាប់នាងថា ពីមុនមិត្តស្រីចាស់ របស់ គាត់ បានចាកចេញពីគាត់ ដោយសារ គាត់គ្មានពេលវេលា គ្រប់គ្រាន់ មើលថែមិត្តស្រីចាស់នោះ។

ប៉ុន្តែសម្រាប់នាង យល់ពីកិច្ចការ របស់មិត្តប្រុសនាង ហើយនាងពិតជា ស្រលាញ់មិត្តប្រុសនាង។ លើសពីនេះ នារីម្នាក់នេះ ក៏បាននិយាយ ថា សម្រាប់ការសុំរៀបការនេះ គឺនាងសង្ឃឹមថា មិត្តប្រុសនាង ពេលនេះ អាចយកចិត្តទុកដាក់ផ្តោតលើ រឿងការងារ ដោយគ្មានការបារម្ភ គម្រោង រៀបការទៅថ្ងៃខាងមុខទៀត៕


តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]