អាមេរិក៖ មានរឿងដ៏គួរ ឲ្យភ្ញាក់ផ្អើល និង ជាចំងល់មួយ ដែលអ្នកចាប់ខ្មោច ល្បីឈ្មោះម្នាក់ បានចាក់ដើមទ្រូង ខ្លួនឯងនៅ ក្នុងផ្ទះមួយដែល ល្បីថា មានខ្មោចលង យ៉ាងសាហាវ នៅឯសហរដ្ឋអាមេរិក បន្ទាប់ពីរូបគាត់ ចូលទៅនៅក្នុងនោះ ពេញមួយយប់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់ មានឈ្មោះ Robert Laursen អាយុ៣៧ឆ្នាំ បានយកវត្ថុម្យ៉ាង មកចាក់ចំដើមទ្រូង ខ្លួនឯង កាលពីម៉ោង ប្រហែលជា ១រំលងអាធ្រាត នៅក្នុងផ្ទះ Villisca Ax Murder House ស្ថិតនៅក្នុង តំបន់ Iowa សហរដ្ឋអាមេរិក ដែលអំឡុងពេលនោះ រូបគាត់កំពុង ធ្វើការស៊ើបអង្កេត ទៅលើរឿងចម្លែក ទាក់ទងនឹងខ្មោច ព្រាយបិសាច នៅក្នុងផ្ទះនោះ ដែលគេល្បីតៗគ្នាថា ជាផ្ទះដែល មានខ្មោចលង យ៉ាងសាហាវបំផុតមួយ។

ដោយផ្អែកលើសម្តី របស់ប៉ូលីសប្រចាំ តំបន់នោះ បានឲ្យដឹងថា “ពួកយើងមិនទាន់បាន រកឃើញតំរុយ ឬក៏ភស្តុតាង ណាមួយបញ្ជាក់ថា ករណីនេះជា អំពើឃាតកម្មនៅឡើយទេ ហើយយើងបាន សន្មត់ជាជំហាន ដំបូងថា Robert បានចាក់ខ្លួនឯង តែពួកយើងក៏ មិនបានដឹងថា មកពីមូលហេតុអ្វី និង យករបស់អ្វី មកចាក់ ឲ្យប្រាកដនោះឡើយ មានតែរង់ចាំ ការស៊ើបអង្កេត បន្តទៅទៀត”។ យ៉ាងណាមិញ បន្ទាប់ពីហេតុការណ៍ នោះកើតឡើង Robert ក៏ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីធ្វើការ សង្គ្រោះជីវិត។

គួរបញ្ជាក់ផងដែរថា ផ្ទះមួយនោះ ធ្លាប់មានអំពើឃាតកម្ម ដ៏គួរឲ្យព្រឺក្បាលមួយ កាលពីឆ្នាំ ១៩១២ ដែលកាលនោះ មានមនុស្សចំនួន ៨នាក់ មានទាំងក្មេង ទាំងចាស់ សុទ្ធតែត្រូវ បានឃាតករសម្លាប់ ដោយពូថៅ អំឡុងពេលដែល ពួកគេកំពុងគេងលក់ ហើយមកទល់នឹងពេលនេះ ឃាតករ មិនទាន់ត្រូវបាន វែកមុខឃើញ នៅឡើយនោះទេ។ ចាប់តាំង ពីពេលនោះមក ក៏មានការ អះអាងពី មនុស្សជាច្រើនថា បានឃើញ ព្រលឹងខ្មោច និង ហេតុការណ៍ ដ៏គួរឲ្យខ្លាច ជាច្រើន នៅក្នុង ផ្ទះនោះ។ ម្យ៉ាងវិញទៀត វាក៏បាន ក្លាយជាផ្ទះមួយ ដែលល្បីថាមាន ខ្មោចលង យ៉ាងសាហាវ បំផុតមួយក្នុង សហរដ្ឋអាមេរិក ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពខាងក្នុងផ្ទះ ដែលមើលហើយ ព្រឺរោម




ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]