បារាំង៖ កង់ប្រណាំង មួយប្រភេទ ដែលសាកល្បង បំពាក់ជាមួយ ថាមពលកាំជ្រួច (rocket-powered) ពេលនេះ បានបំបែក កំណត់ត្រាល្បឿនពិភពលោក ក្រោយធ្វើបាន ២០៧ ម៉ៃល៍ ឬ ៣៣៣ គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅទីលាន ប្រណាំងម៉ូតូមួយ ក្នុងទីក្រុង Le Castallet ប្រទេស បារាំង។ កង់នេះ ជិះដោយលោក Francois Gissy ដែលជាអ្នកកែច្នៃផ្ទាល់ ហើយតួកង់ វិញគឺជា ការរចនា ដោយមិត្តភក្តិ របស់គាត់ម្នាក់ឈ្មោះ Arnold Neracher

សកម្មភាព វីដេអូនៃការ បំបែកកំណត់ត្រា ពិភពលោក របស់កង់ Daredevil ដែលថត ដោយកាមេរ៉ា ដាក់នៅ ផ្នែកខាងក្រោយកង់ ត្រូវបានគេបង្ហោះចូលក្នុងគេហទំព័រ Youtube ផងដែរ។ វាត្រូវបាន លោក Gissy បំពាក់ បំពង់ដែលប្រើថាមពល កាំជ្រួចចំនួន៣ នៅផ្នែកខាងក្រោយ ដោយក្នុងថេរវេលា តិចជាង ៧វិនាទី កង់ Daredevil អាចរត់បាន ជាង ៤០២ ម៉ែត្រឯណោះ។ ជាមួយគ្នានោះ ក្រោយពី ការបំបែកកំណត់ត្រា ពិភពលោក បានទទួលជោគជ័យ គេក៏ឃើញមាន ការសាកល្បង ល្បឿនគ្នា រវាងកង់ Daredevil របស់លោក Gissy និងរថយន្តស្ព័រ Ferrari ផងដែរ៕








តើប្រិយមិត្តហ៊ានជិះកង់ប្រភេទនេះដែរ ឬទេ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]